• 2023-02-14 11:37:02
  • ព័ត៌មាន

គ្រូ Barca៖ Man Utd ជា​ក្រុម​ដ៏​ល្អ​មួយ

  • 2023-02-14 11:37:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្គោល​ក្លឹប Barcelona លោក Xavi Hernendez បាន​និយាយ​ប្រាប់​ BarcaTV+ ថា ក្លឹប Manchester United ជា​ក្រុម​ដ៏​ល្អ​មួយ។

ក្លឹប​ទាំង​ពីរ​នឹង​ត្រូវ​ប៉ះ​គ្នា​នៅ​វគ្គ ៣២ក្រុម​ចុង​ក្រោយ​នៃ​ក្របខ័ណ្ឌ​ទី២អឺរ៉ុប UEFA Europa League នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​ខាង​មុខ​នេះ។

«យើង​បាន​វិភាគ Manchester United ហើយ​ខ្ញុំ​អាច​ប្រាប់​ថា ពួក​គេ​ជា​ក្រុម​ដ៏​ល្អ​មួយ។ ការ​ប្រកួត​ខាង​មុខ​នឹង​ជា​រឿង​ស្មុគស្មាញ»។ នេះ​ជា​ការ​លើកឡើង​របស់ Xavi។

លោក​បាន​បន្ថែម​ថា៖ «នៅ​ពេល​នេះ​យើង​កំពុង​តែ​ផ្ដោត​អារម្មណ៍​លើ​ប្រកួត​ថ្ងៃ​ព្រហស្បតិ៍។ អ្នក​មិន​អាច​ទាយ​ដឹង​មុន​ទេ ប្រកួត​ថ្នាក់​អឺរ៉ុប​នឹង​ពិត​ជា​តឹងតែង​ណាស់»៕

ប្រភព៖ Manchestereveningnews ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់