• 2023-02-14 12:29:39
  • ព័ត៌មាន

ល្បី​ថា Elon Musk តាម​ដាន​ការ​ដេញ​ថ្លៃ​ទិញ​ក្លឹប Man Utd

  • 2023-02-14 12:29:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាសេដ្ឋី​អាមេរិក​លោក Elon Musk ត្រូវ​បាន​គេ​ល្បី​ថា កំពុង​តែ​តាមដាន​ការ​ដេញ​ថ្លៃ​ទិញ​ក្លឹប​បិសាច​ក្រហម​ Manchester United។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Daily Mail។

សារព័ត៌មាន​ខាង​លើ​បាន​ចុះ​ផ្សាយ​ថា មក​ទល់​ពេល​នេះ​ មហាសេដ្ឋី​មាន​ទឹកប្រាក់​ប្រមាណ ១៩០ប៊ី​លាន​ដុល្លារ​អាមេរិក​មិន​ទាន់​ដេញ​ថ្លៃ​ទិញ​ក្លឹប​ជា​ផ្លូវ​ការ​នោះ​ទេ តែ​លោក​កំពុង​តាមដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់។

កន្លង​មក​ម្ចាស់​ក្រុមហ៊ុន​រថយន្ត​អគ្គិសនី Tesla និង​នាយកប្រតិបត្តិ​ក្រុមហ៊ុន Twitter រូប​នេះ​ក៏​ធ្លាប់​បង្ហាញ​ពី​ចំណាប់អារម្មណ៍​ក្នុង​ការ​ទិញ​ក្លឹប​មួយ​នេះ​ដែរ។ លោក​ក៏​ធ្លាប់​និយាយ​ថា Man Utd ជា​ក្លឹប​សំណព្វ​របស់​លោក​តាំង​ពី​តូច​។

មក​ទល់​ពេល​នេះ​ដែរ មាន​អ្នក​ដេញ​ថ្លៃ​ទិញ​ក្លឹប​បិសាចក្រហម​មួយ​ចំនួន​ដូច​ជា មហាសេដ្ឋីអង់គ្លេស​ម្ចាស់​ក្រុមហ៊ុន​លក់​ផលិតផល​ឥន្ធនៈ​គីមី​ Sir Jim Ratcliffe ក៏​ដូច​ជា​ភាគី​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​មក​ពី​អាមេរិក កាតា និងអារ៉ាប៊ីសាអ៊ូឌីត៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់