/63e5f958ab552_1676015940_medium.jpg)
- 2023-02-10 11:34:43
- ព័ត៌មាន
Messi អាចនឹងអវត្តមានក្នុងប្រកួតប៉ះនឹង Bayern
- 2023-02-10 11:34:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Messi អាចនឹងអវត្តមានក្នុងប្រកួតប៉ះនឹង Bayern
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi អាចនឹងអវត្តមានក្នុងប្រកួតប៉ះនឹងក្លឹបអាល្លឺម៉ង់ Bayern Munich សម្រាប់ប្រកួតវគ្គ ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ក្របខ័ណ្ឌកំពូលអឺរ៉ុប UEFA Champoins League។
Messi មានបញ្ហាសរសៃពួរ ក្រោយប្រកួតប៉ះនឹងក្លឹប Marseille ដែលជាប្រកួតក្លឹប Paris Saint-Germain ចាញ់ក្នុងលទ្ធផល ២-១។
សម្រាប់ប្រកួតប៉ះនឹង Bayern Munich ខាងក្លឹបយក្សបារាំង Paris Saint-Germain អាចនឹងបាត់បង់ខ្សែប្រយុទ្ធ ២រូប រួមមាន Messi និងខ្សែប្រយុទ្ធបារាំង Kylian Mbappe។ Mbappe បានរងរបួសនៅដើមខែកុម្ភៈនេះ។
PSG នឹងប៉ះ Bayern Munich នៅយប់ថ្ងៃបុណ្យសង្សារ ១៤កុម្ភៈ វេលាម៉ោង ៣យប់រំលងអធ្រាត្រ ម៉ោងនៅកម្ពុជា៕