- 2023-02-08 09:01:08
- ព័ត៌មាន
វូស៊ូម៉ាឡេស៊ី កំណត់យកមេដាយមាសតែ១គ្រឿងគត់ពីស៊ីហ្គេមនៅកម្ពុជា
- 2023-02-08 09:01:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វូស៊ូម៉ាឡេស៊ី កំណត់យកមេដាយមាសតែ១គ្រឿងគត់ពីស៊ីហ្គេមនៅកម្ពុជា
ចន្លោះមិនឃើញ
សហព័ន្ធកីឡាវូស៊ូម៉ាឡេស៊ី (WFM) បានកំណត់យកមេដាយមាសតែ១គ្រឿងប៉ុណ្ណោះ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា។
លោក Chong Kim Fatt ប្រធានសហព័ន្ធកីឡាវូស៊ូម៉ាឡេស៊ី បាននិយាយថា គោលដៅទាបត្រូវបានកំណត់ បន្ទាប់ពីសហព័ន្ធកីឡាវូស៊ូ ប្រចាំទ្វីបអាស៊ី (WFA) ណែនាំទម្រង់ការប្រកួតថ្មីដែលមានការប្រកួតប្រជែងជាងមុន ដោយរួមបញ្ចូលគ្នានូវវិញ្ញាសាចំនួន ២ នៅក្នុងវិញ្ញាសាថាវលូ (Taolu) ដែលនឹងបង្ហាញខ្លួនជាលើកដំបូងនៅក្នុងព្រឹត្តិការណ៍កីឡានារាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា។
វិញ្ញាសាថាវលូ (Taolu) រួមបញ្ចូលគ្នាគឺ Taijiquan-Taijijian; Daoshu-Gunshu; Jianshu-Qiangshu និង Nandao-Nangun សម្រាប់ប្រភេទបុរស និងនារី ដោយមេដាយមាស ចំនួន ១៤គ្រឿង ត្រូវបានផ្តល់ជូន និងមេដាយមាស ចំនួន៦ ក្នុងប្រភេទវិញ្ញាសាប្រយុទ្ធ។
កីឡាវូស៊ូ មានដើមកំណើតនៅប្រទេសចិន ហើយមូលដ្ឋានគ្រឹះសំខាន់នៃក្បាច់គុននេះ គឺហ្វឹកហាត់ដើម្បីទទួលបានសុខភាពល្អ ស្មារតីភ្លឺថ្លា និងរាងកាយមាំមួន។ កីឡានេះត្រូវបានដាក់បញ្ចូលលើកដំបូងក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី១៦ ឆ្នាំ១៩៩១ នៅប្រទេសហ្វីលីពីន៕