- 2023-02-08 10:45:42
- ព័ត៌មាន
ប្រទេសអាមេរិកឡាទីនចំនួន ៤ ដាក់ពាក្យធ្វើម្ចាស់ផ្ទះ World Cup ឆ្នាំ២០៣០
- 2023-02-08 10:45:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រទេសអាមេរិកឡាទីនចំនួន ៤ ដាក់ពាក្យធ្វើម្ចាស់ផ្ទះ World Cup ឆ្នាំ២០៣០
ចន្លោះមិនឃើញ
ប្រទេសអាមេរិកឡាទីនចំនួន ៤ រួមមានអាហ្សង់ទីន ឈីលី ប៉ារ៉ាហ្គាយ និងអ៊ុយរុយហ្គាយ ដាក់ពាក្យធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០៣០។
ប្រទេសទាំង ៤ នេះចង់ធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០៣០ ចំពេលដែល World Cup មានអាយុ ១០០ឆ្នាំ ដោយផ្អែកលើហេតុផល ចង់យក World Cup ទៅកន្លែងដែលបាល់ទាត់បានកើតឡើង។
កាលពីឆ្នាំ១៩៣០ ព្រឹត្តិការណ៍ World Cup បានប្រារព្ធឡើងជាលើកទី១ នៅរដ្ឋធានីប្រទេសអ៊ុយរុយហ្គាយ ទីក្រុងម៉ុងតេវីដេអូ (Montevideo)។
ប្រទេសអាមេរិកឡាទីនទាំង ៤នេះនឹងប្រជែងជាមួយក្រុមប្រទេសមួយចំនួនទៀតរួមមាន ការធ្វើសហម្ចាស់ផ្ទះរបស់អេស្ប៉ាញ-ព័រទុយហ្គាល់-អ៊ុយក្រែន ក៏ដូចជា អារ៉ាប៊ីសាអ៊ូឌីត-ក្រិក-ទួរគី៕