• 2023-02-07 12:48:46
  • ព័ត៌មាន

PSG នៅ​តែ​បន្ត​ចរចា​បន្ត​កុងត្រា​ជាមួយ Messi ទោះ​ជា​ជួប​បញ្ហា​លំបាក​ក្ដី

  • 2023-02-07 12:48:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​យក្ស​បារាំង Paris Saint-Germain នៅ​តែ​បន្ត​ចរចា​បន្ត​កុងត្រា​ជាមួយ​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន Lionel Messi ទោះ​ជា​ការ​ចរចា​ជួប​នូវ​ភាព​លំបាក​មួយ​ចំនួន​ក្ដី។

នាយក​ផ្នែក​កីឡា​របស់​ក្លឹប​លោក Luis Campos បាន​ប្រាប់​សារព័ត៌មាន Telefoot កាល​ពី​ថ្ងៃ​អាទិត្យ​ថា ខាង​ក្លឹប​កំពុង​តែ​ស្វះស្វែង​ចរចា​បន្ត​កុងត្រា​ជាមួយ Messi។

«នៅ​អំឡុង​ពេល​នេះ​ យើង​កំពុង​តែ​ចរចា​ជាមួយ Messi ពាក់ព័ន្ធ​នឹង​ការ​បន្ត​កុងត្រា​របស់​លោក»។ នេះ​ជា​ការ​លើកឡើង​របស់​លោក Campos។

លោក​បាន​បន្ថែម​ថា៖ «ខ្ញុំ​ពិត​ជា​ចង់​បាន​គេ​នៅ​ក្នុង​គម្រោង​របស់​យើង​ណាស់។ យើង​កំពុង​តែ​ចរចា​ជាមួយ​គេ​ ដើម្បី​សម្រេច​បាន​គោលដៅ​ដែល​អាច​ឱ្យ​គេ​បន្ត​នៅ​ជាមួយ​ពួក​យើង»។

ក្រោយ​ពេល​អាហ្សង់ទីន​ឈ្នះ​ World Cup កាល​ពី​ខែ​ធ្នូ មាន​ព័ត៌មាន​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​ថា PSG បាន​ព្យាយាម​បន្ត​កុងត្រា​ជាមួយ Messi តែ​មិន​ទាន់​ជោគជ័យ។ យ៉ាងណាមិញ កាល​ពី​ពី​ថ្មីៗ​នេះ​មាន​ពាក្យ​ល្ហិចល្ហៀង​ថា អារ៉ាប៊ីសាអ៊ូឌីត​ក៏​ចង់​ចែចូវ​យក​ Messi ទៅ​លេង​នៅ​ស្រុក​គេ​ផង​ដែរ៕

ប្រភព៖ ESPN ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់