• 2023-02-06 11:07:35
  • ព័ត៌មាន

Ramos៖ Messi ជា​កីឡាករ​បាល់ទាត់​ល្អ​ជាង​គេ​លើ​លោក

  • 2023-02-06 11:07:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​អេស្ប៉ាញ​កីឡាករ Sergio Ramos បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​ Lionel Messi ជា​កីឡាករ​បាល់ទាត់​ល្អ​ជាង​គេ​លើ​លោក។

និយាយ​ប្រាប់​ទូរទស្សន៍​ក្លឹប PSG កីឡាករ​រូប​នេះ​បាន​និយាយ​ថា៖ «ខ្ញុំ​វេទនា​នឹង​លេង​ទល់​នឹង Messi អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ហើយ»។

កីឡាករ​រូប​នេះ​បាន​បន្ត​ថា៖ «នៅ​ពេល​នេះ​ខ្ញុំ​រីករាយ​នឹង​លេង​ជាមួយ​គាត់។ គេ​ជា​កីឡាករ​ល្អ​ជាង​គេ ដែល​កីឡា​បាល់ទាត់​បាន​បង្កើត​មក»។

Ramos បាន​លេង​នៅ​ Real Madrid ជាង ១៦ឆ្នាំ មុន​នឹង​មក​លេង​នៅ​ក្លឹប​យក្ស​បារាំង Paris Saint-Germain នៅ​ឆ្នាំ២០២១៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់