/63db625e4d1c8_1675321920_medium.jpg)
- 2023-02-02 12:59:55
- ព័ត៌មាន
កីឡាករបាល់ទាត់ចាស់ជាងគេចេញពីជប៉ុន ទៅលេងនៅព័រទុយហ្គាល់
- 2023-02-02 12:59:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាករបាល់ទាត់ចាស់ជាងគេចេញពីជប៉ុន ទៅលេងនៅព័រទុយហ្គាល់
ចន្លោះមិនឃើញ
កីឡាករបាល់ទាត់មានវ័យចំណាស់ជាងគេនៅលើពិភពលោកបានផ្លាស់ពីក្លឹបជប៉ុន ទៅលេងនៅក្លឹបព័រទុយហ្គាល់។
លោក Kazuyoshi Miura ឬមានរហស្សនាមថា King Kazu អាយុ ៥៦ឆ្នាំបានទៅលេងនៅក្លឹបលីគទី២ព័រទុយហ្គាល់ Oliveirense ក្នុងលក្ខខណ្ឌខ្ចីជើងនៅក្នុងទីផ្សាររដូវរងាឆ្នាំ២០២៣នេះ។ នៅក្នុងក្លឹបថ្មីនេះ លោកនឹងពាក់អាវលេខ ១១។
បុរសជនជាតិជប៉ុនរូបនេះបានលេងបាល់ទាត់អស់រយៈពេល ៣៨រដូវកាលមកហើយ ដោយលោកចាប់ផ្ដើមអាជីពឈុតធំដំបូងនៅឆ្នាំ១៩៨៦ នៅក្នុងប្រទេសប្រេស៊ីល។ ក្នុងរយៈពេលជាង ៤០ឆ្នាំ លោកបានរសាត់អណ្ដែតនៅស្រុកជប៉ុន ហើយធ្លាប់ទៅលេងនៅលីគកំពូលអ៊ីតាលី ក្រូអាត ហើយចាប់ពីឆ្នាំ២០០៥មក លោកបានរួមរស់ជាមួយក្លឹប Yokohama។
ទោះជាលោកស្ថិតក្នុងឈ្មោះកីឡាករ Yokohama មែនតែលោកបានផ្លាស់ទៅលេងក្នុងលក្ខខណ្ឌខ្ចីជើងនៅអូស្ត្រាលីបានម្ដង ហើយក្រោយមកក៏លេងនៅលីគទី៤ជប៉ុន មុននឹងទៅលេងនៅព័រទុយហ្គាល់នៅឆ្នាំ២០២៣នេះ។
ជាង ៤០ឆ្នាំនៃអាជីពរបស់លោក លោករកបាន ២១៨គ្រាប់ និងបង្ហាញខ្លួន ៧៨៣ដង។ លោកសន្យាថា លោកនឹងចូលនិវត្តន៍នៅអាយុ ៦០៕