/June_28/63db27f19c5b4_1675306980_medium.jpg)
- 2023-02-02 03:05:07
- ព័ត៌មាន
បែកមិត្តភក្ដិជិត២០ឆ្នាំ ទោះម្នាក់ក្លាយជាសន្តិសុខ ម្នាក់ជាកីឡាករកម្រិតពិភពលោក ក៏ Mane នៅតែរាប់អានគ្នាធម្មតា
- 2023-02-02 03:05:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បែកមិត្តភក្ដិជិត២០ឆ្នាំ ទោះម្នាក់ក្លាយជាសន្តិសុខ ម្នាក់ជាកីឡាករកម្រិតពិភពលោក ក៏ Mane នៅតែរាប់អានគ្នាធម្មតា
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធសេណេហ្គាល់កីឡាករ Sadio Mane បានជួបមិត្តភ័ក្ដិពីកុមារភាពរបស់ខ្លួនអំឡុងពេលទៅលេងឲ្យក្រុមជម្រើសជាតិទល់នឹងប្រទេសហ្គីណេ-បាសូ ក្នុងក្របខ័ណ្ឌវគ្គជម្រុះពានប្រជាជាតិនៃប្រទេសអាហ្វ្រិក។
មិត្តភ័ក្ដិរបស់ Mane មានឈ្មោះថា Solo ខានជួបគ្នារយៈពេល ១៧ឆ្នាំហើយ។ អ្នកទាំងពីរធ្លាប់លេងបាល់ជាមួយគ្នានៅស្រុកកំណើតកាលពីតូចៗ។ តែនៅពេលនេះដែរ Solo ក្លាយជាមន្ត្រីនគរបាលមួយរូបនៅប្រទេសហ្គីណេ-បាសូ ហើយមានកាលវិភាគមើលការខុសត្រូវរឿងសន្តិសុខនៅកីឡដ្ឋានជាតិហ្គីណេ-បាសូ ដែលជាហេតុធ្វើឲ្យអ្នកទាំងពីរបានជួបគ្នាវិញ។
នៅពេលជួបគ្នា Solo បានបង្ហាញរូបថតលេងនៅក្រុមជាមួយ Mane ហើយអ្នកទាំងពីរត្រូវបានគេសង្កេតឃើញថាមានស្នាមញញឹមពព្រាយនៅពេលជួបគ្នាវិញ។ កាលណោះមានប្រភពមួយចំនួនបានលើកឡើងថា Mane បានអញ្ជើញ Solo ទៅកាន់ Anfield ដែលជាទឹកដី Liverpool នៅពេលដែលស្ថានភាពកូវីដ-១៩ធូរស្បើយ។
តាមរយៈអំពើនេះ មជ្ឈដ្ឋានបាល់ទាត់នានាបានសរសើរពីទឹកចិត្តរបស់ Mane ដែលមិនចេះតម្កើងឫកទោះមានបានអ្វីក៏ដោយ ក៏មិនភ្លេចមិត្តចាស់ដែរ៕