• 2023-02-01 11:35:26
  • ព័ត៌មាន

គ្រូ Spurs នឹង​ចូល​ពេទ្យ​វះកាត់ ក្រោយ​មាន​អាការៈ​ចុក​ពោះ​ធ្ងន់ធ្ងរ

  • 2023-02-01 11:35:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Antonio Conte អ្នក​ចាត់ការ​ក្លឹប​ Tottenham Hotspur នឹង​ចូល​មន្ទីរពេទ្យ​ដើម្បី​វះកាត់​ថង់​ទឹក​ប្រមាត់​នៅ​ថ្ងៃ​ពុធ​នេះ ក្រោយ​ពី​លោក​មាន​អាការៈ​ចុក​ពោះ​ធ្ងន់ធ្ងរ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ក្លឹប​

ខាង​ក្លឹប​បាន​ចុះ​ផ្សាយ​ថា លោក​ត្រូវ​គ្រូពេទ្យ​រក​ឃើញ​ថា​មាន​បញ្ហា​រលាក​ថង់​ទឹក​ប្រមាត់។ លោក​នឹង​ត្រលប់​មក​ធ្វើការ​វិញ បន្ទាប់​ពី​ជា​សះស្បើយ​វិញ ប៉ុន្តែ​ Spurs មិន​ទាន់​បញ្ជាក់​ថា​ត្រលប់​មក​វិញ​ពេល​ណា​នោះ​ទេ។

ប្រកួតបន្ទាប់​របស់​ក្លឹប​មាន​មូលដ្ឋាន​នៅ​រាជធានី​ឡុងដុង​មួយ​នេះ​គឺ​ប៉ះ​នឹង​ក្លឹប Manchester City ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​អាទិត្យ​នេះ។

Spurs ពេល​នេះ​ដែរ​កំពុង​តែ​ឈរ​ចំណាត់ថ្នាក់​លេខ​ ៥ ជាមួយ​នឹង ៣៦ពិន្ទុ​ក្នុង​ដៃ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់