• 2023-02-01 02:18:02
  • ព័ត៌មាន

IQ មួយលាន! អ្នកចាំទីឡើងជ្រុល បានប្រើក្បាច់មួយសង្គ្រោះស្ថានការណ៍ ដែលកីឡាករទូទៅរកនឹកមិនឃើញ

  • 2023-02-01 02:18:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងកាលប្រកួតរវាងក្លឹបនៅលីគកំពូលហូឡង់គឺ Feyenoord និង FC Twente មានការកើតមាននូវ​រឿងរ៉ាវដ៏ហួសចិត្ត​ ឬអាចថាគួរឲ្យអស់សំណើចមួយ។

ហេតុការណ៍នោះគឺអ្នកចាំទីរបស់ក្លឹប Feyenoord កីឡាករ Justin Bijlow បានឡើងជ្រុលទៅឈូសបាល់ចេញក្រៅ បន្ទាប់មកដើម្បីពន្យារ កុំឲ្យបាល់លេងលឿនបាន រូបគេបាននឹកឃើញវិធីមួយដោយបោះបាល់ចូលទីលានវិញ​ ​ធ្វើឲ្យកីឡាកររបស់ Twente ខឹងយ៉ាងខ្លាំង និងបានកប់បាល់ដាក់ Justin តែម្តង។

ភ្លាមៗនោះ អាជ្ញាកណ្ដាលក៏បានផ្ដល់កាតលឿងដល់ Justin Bijlow ផងដែរ សម្រាប់ការលេងខូចរបស់រូបគេ។ ទោះជាយ៉ាងណាក៏ដោយ អ្នកគាំទ្របាល់ទាត់នៅតែចាត់ទុកថាទង្វើរបស់ Justin គឺជាភាពឆ្លាតវៃមួយក្នុងការសង្គ្រោះបាល់ពីការទាត់បញ្ចូលទីទោះជាវាខុសគោលការណ៍ Fair Play ក៏ដោយ៕

អត្ថបទ៖ សៀនហួរ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី