• 2023-01-31 12:08:29
  • ព័ត៌មាន

Chelsea គ្រោង​ជះ​ ១២០លាន​អឺរ៉ូ​នាំ​ចូល​ជើង​ឯក​ World Cup 2022 មក​ពង្រឹង​ក្រុម

  • 2023-01-31 12:08:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Chelsea បាន​ដាក់​សំណើ​ទិញ​ខ្សែ​បម្រើ​អាហ្សង់ទីន​ Enzo Fernandez ពី​ក្លឹប​ព័រទុយហ្គាល់ Benfica ក្នុង​តម្លៃ​ ១២០លាន​អឺរ៉ូ ឬ​ជាង ១៣០លាន​ដុល្លារ​អាមេរិក។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន BBC។

ខ្សែ​បម្រើ Enzo Fernandez ជាប់​ជា​កីឡាករ​ឆ្នើម​វ័យ​ក្មេង​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក ស្រប​ពេល​ដែល​កីឡាករ​កើត​ឆ្នាំ២០០១រូបនេះ​ជួយ​ក្រុម​ជម្រើស​ជាតិ​ឱ្យ​ឈ្នះ​ពាន World Cup។

យ៉ាងណាមិញ មិន​ទាន់​មាន​សញ្ញាណ​ណា​មួយ​បញ្ជាក់​ថា ខាង Benfica យល់​ព្រម​លក់​នៅ​ក្នុង​ខែ​នេះ​ទេ។

សូម​បញ្ជាក់​ផង​ដែរ​ថា Benfica នាំ​ចូល​ Fernandez ពី​អាហ្សង់ទីន​មក​ក្នុង​តម្លៃ​តែ​ជាង ១០លាន​ដុល្លារ​ប៉ុណ្ណោះ កាល​ពី​ខែ​សីហា ឆ្នាំ​មុន៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់