/63d7a74a43558_1675077420_medium.jpg)
- 2023-01-30 11:19:35
- ព័ត៌មាន
អារ៉ាប៊ីសាអ៊ូឌីតយកកីឡាបាល់ទាត់ ដើម្បីលើកមុខមាត់ប្រទេស
- 2023-01-30 11:19:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អារ៉ាប៊ីសាអ៊ូឌីតយកកីឡាបាល់ទាត់ ដើម្បីលើកមុខមាត់ប្រទេស
ចន្លោះមិនឃើញ
អារ៉ាប៊ីសាអ៊ូឌីតបានប្រើប្រាស់ទឹកលុយរបស់ខ្លួន ដើម្បីយកកីឡាបាល់ទាត់មកលើកមុខមាត់ប្រទេសរបស់ខ្លួន។ នេះបើតាមការវិភាគរបស់សារព័ត៌មាន Sky Sports។
កន្លងមកប្រទេសនេះមានមហិច្ឆតាចង់ក្លាយជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០៣០ ជាមួយប្រទេសទួរគី និងប្រទេសក្រិក។ ក្រៅពីក្ដីសុបិនមួយនេះ អារ៉ាប៊ីសាអ៊ូឌីតក៏ចង់ពង្រឹងលីគបាល់ទាត់របស់ខ្លួន ឱ្យក្លាយជាលីគស្តង់ដារអន្តរជាតិមួយផងដែរ។
ប្រទេសនេះបានទាក់ទាញឱ្យព្រឹត្តិការណ៍កីឡាបាល់ទាត់មកលេងនៅប្រទេសរបស់ខ្លួន។ តួយ៉ាងនៅក្នុងខែមករានេះ រាជធានីរីយ៉ាដបានបើកទ្វារៀបចំការប្រកួត El Clasico រវាងក្លឹប Barcelona និងក្លឹប Real Madrid ក្នុងវគ្គផ្ដាច់ព្រ័ត្រនៃពាន Super Cup អេស្ប៉ាញ ក៏ដូចជារៀបចំការប្រកួតវគ្គផ្ដាច់ព្រ័ត្រអ៊ីតាលីរវាង AC Milan និង Inter Milan ផងដែរ។
ក្រៅពីនេះទៅទៀត រដ្ឋមន្ត្រីក្រសួងកីឡារបស់ប្រទេសនេះក៏បានលើកទឹកចិត្តឱ្យវិស័យឯកជនប្រទេសរបស់ខ្លួនទិញក្លឹបធំៗនៅលីគកំពូលអង់គ្លេសដូចជា ក្លឹប Liverpool និង Manchester United ជាដើម ខណៈក្លឹបទាំងពីរនេះកំពុងតែដាក់លក់។ តាមពិតទៅ រដ្ឋាភិបាលអារ៉ាប៊ីសាអ៊ូឌីតបានគ្រប់គ្រងក្លឹប Newcastle United បាត់ទៅហើយ ក្រោយពីទិញកាលពីខែតុលា ឆ្នាំ២០២១៕