- 2023-01-30 07:24:20
- បាល់ទាត់
អង្គការផ្កាយសមុទ្រ៖ ពាន AIA- ISF Youth League រៀនបំណិនជីវិតបានច្រើនក្រៅតែលេងបាល់
- 2023-01-30 07:24:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អង្គការផ្កាយសមុទ្រ៖ ពាន AIA- ISF Youth League រៀនបំណិនជីវិតបានច្រើនក្រៅតែលេងបាល់
ចន្លោះមិនឃើញ
ប្រធានគ្រប់គ្រងរបស់អង្គការផ្កាយសមុទ្រកម្ពុជា បញ្ជាក់ថាពានរង្វាន់ ឬការប្រកួតបាល់ទាត់កុមារ និងយុវជន AIA - ISF Youth League មិនត្រឹមតែជាការផ្ដល់ឱកាសបានលេងបាល់ទាត់នោះទេគឺបង្រៀនអំពីបំណិនជីវិតជាច្រើនដល់យុវជន។
លោកស្រី ជួប វិច្ឆិកា ប្រធានគ្រប់គ្រងអង្គការផ្កាយសមុទ្រកម្ពុជាបានឲ្យដឹងថា ការប្រកួតបាល់ទាត់កុមារ និងយុវជន AIA-ISF Youth League នេះជាលើកទី៦ ដែលបានរៀបចំឡើង។ ក្នុងនោះគឺមាន ៧២ក្រុមចូលរួម និងសរុបកីឡាករ កីឡាការិនីទាំងអស់មានចំនួន ១ ១៩៤ នាក់មកពីខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ។
បើនិយាយពីគោលបំណងនៃការបង្កើតឲ្យពានរង្វាន់នេះឡើងគឺទី១ ការផ្ដល់ឱកាសដល់កុមារ និងយុវជនដែលនៅឆ្ងាយៗគ្មានលទ្ធភាពលេង ឬហ្វឹកហាត់ត្រឹមត្រូវតាមស្តង់ដារគឺបានចូលរួមក៏ដូចជាលេងនៅពេលនេះ។
ក្រៅពីនេះកម្មវិធី AIA-ISF Youth League កុមារ និងយុវជន មិនត្រឹមតែបានហ្វឹកហាត់ក៏ដូចប្រកួតនោះទេ ពោលអ្នកទាំងនោះគឺបានសិក្សាពីបំណិនជីវិតបានច្រើនទៀត។ ពួកគេនឹងបានរៀនធ្វើការជាក្រុម បានរៀនដោះស្រាយបញ្ហា និងរាងកាយរឹងមាំ មួយទៀតដែរមិនចំណាយពេលឥតប្រយោជន៍ ឬធ្វើកិច្ចការប៉ះពាល់ដល់សង្គមជាដើម។
បញ្ជាក់ដែរថា ការប្រកួតបាល់ទាត់កុមារ និងយុវជន AIA - ISF Youth League គឺរៀបចំដោយអង្គការផ្កាយសមុទ្រ និងសហការឧបត្ថម្ភដោយ AIA។ ពិធីបើកជាផ្លូវការគឺធ្វើឡើងនៅព្រឹកថ្ងៃអាទិត្យម្សិលមិញនេះនៅទីលានបាល់ទាត់ AIA Stadium ក្នុងរាជធានីភ្នំពេញ។ ការប្រកួតនេះដែរគឺធ្វើនៅភ្នំពេញ និងខេត្តកំពង់ធំ៕