• 2023-01-27 07:45:54
  • បាល់ទាត់

វគ្គ​ផ្ដាច់ព្រ័ត្រ​ Slamball ​នឹង​មាន​កម្មវិធី​លេង​កម្សាន្ដ​យក​រង្វាន់​ជា​ច្រើន​នៅ​តារាង​បាល់ទះ​វិសាខា

  • 2023-01-27 07:45:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ Slamball ​នឹង​ឈាន​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី ២៨​ខែ​មករា​ឆ្នាំ​២០២៣​ខាង​មុខ​នេះ​ហើយ​នៅ​​តារាង​បាល់ទះ​វិសាខា​ក្នុង​កីឡដ្ឋាន​ព្រីន។

​ការ​ប្រកួត​នៅ​ថ្ងៃ​ស្អែក​នេះ ​នឹង​មាន​ការ​ប្រកួត​ពេល​ព្រឹក​យក​លេខ​៣ រវាង​ក្រុម​ត្រី​ឆ្លាំង​ភ្នំពេញ ​ប៉ះ​ជាមួយ​ដំរី​សៀមរាប។ ​ក្រុម​ណា​ឈ្នះ​ការ​ប្រកួត​នឹង​បន្ដ​ឡើង​ទៅ​វគ្គ Grand Final ​នៅ​ពេល​ល្ងាច​ទៀត ​ដែល​ប៉ះ នឹង​ក្រុម​ពង្រួល​កំពង់​ស្ពឺ។ ​ការ​ប្រកួត​នៅ​វគ្គ​នេះ​ដែរ ​នឹង​លេង​៥​សិត ​ក្រុម​ណា​ឈ្នះ​បាន​៣​សិត​មុន ​នឹង​ក្លាយ​ជា​ជើង​ឯក​តែ​ម្ដង។ សម្រាប់​ក្រុម​ជើង​​ឯក​នឹង​ទទួល​បាន​មេដាយ​មាស​ និង​​ប្រាក់​រង្វាន់ ៥ ពាន់​ដុល្លារ ស្រាបៀរ Anchor White ១៥កេស និង Anchor Smooth ១៥ កេស, លេខ​២​ទទួល​បាន​ប្រាក់រង្វាន់​ ៣ ពាន់​ដុល្លារ Anchor White ១០ កេស និង Anchor Smooth ១០កេស និង​លេខ​៣​ទទួល​បាន​ប្រាក់​រង្វាន់ ​១ ៥០០​ដុល្លារ Anchor White ៥ កេស និង Anchor Smooth ៥ កេស។

​ដោយ​ឡែក​សម្រាប់​អ្នក​ដែល​ទៅ​ទស្សនា​វិញ​ក៏​នឹង​ទទួល​បាន​ឱកាស​ឈ្នះ​រង្វាន់​ជា​ច្រើន​ផង​ដែរ។ ​មុន​ការ​ប្រកួត​ចាប់​ផ្ដើម ​ក្រុម​ការងារ​មាន​ការ​ឆ្លើយ​សំនួរ ​លេង​ហ្គេម​កម្សាន្ដ​ជា​ច្រើន​ប្រភេទ​ដើម្បី​ទាក់ទាញ​និង​ផ្ដល់​រង្វាន់​ដល់​អ្នក​គាំទ្រ។ ​លើស​ពី​នេះ​ទៅ​ទៀត ​ក៏​មាន​ការ​សម្ដែង​ពី​តារា​កម្លែង​ពាក់មី ​ក្រុម​រាំ OMG ​និង DJ Avida ​ថែម​ទៀត​ផង។ ​ការ​ប្រកួត​នឹង​ចាប់​ផ្ដើម​ពី​វេលា​ម៉ោង​៤​រសៀល​ត​ទៅ​៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់