- 2023-01-25 10:48:29
- ព័ត៌មាន
២០លានផោន ដែលបានពីការលក់ Mudryk ឲ្យទៅ Chelsea គឺផ្ទេរទៅយោធាអ៊ុយក្រែនដើម្បីប្រយុទ្ធទល់នឹងរុស្ស៊ី
- 2023-01-25 10:48:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
២០លានផោន ដែលបានពីការលក់ Mudryk ឲ្យទៅ Chelsea គឺផ្ទេរទៅយោធាអ៊ុយក្រែនដើម្បីប្រយុទ្ធទល់នឹងរុស្ស៊ី
ចន្លោះមិនឃើញ
នៅពីក្រោយការផ្ទេរតម្លៃ ៨៨ លានផោនរបស់កីឡាករ Mykhailo Mudryk ទៅ Chelsea ពី Shakhtar Donetsk គឺ២០លានផោន ត្រូវផ្ទេរទៅយោធាអ៊ុយក្រែនដើម្បីប្រយុទ្ធទល់នឹងរុស្ស៊ី។
Mudryk ដែលគ្រោងនឹងចូលរួមជាមួយគូប្រជែងក្នុងទីក្រុងឡុងដ៍ Arsenal បែរជាចុងក្រោយផ្ទេរទៅកាន់កីឡដ្ឋាន Stamford Bridge ហើយត្រូបានក្រុមតោខៀវយកមកបង្ហាញខ្លួនជាផ្លូវការក្នុងអំឡុងពេលពួកគេឈ្នះលើ Crystal Palace។ ប្រធានក្លិប Shakhtar លោក Rinat Akhmetov បានបង្ហើបថា លោកបានត្រៀមថវិកា ២៥ លានដុល្លារ ដែលបានពីការដោះដូរកីឡាករនេះជួយដល់ទាហាន អ្នកការពារ និងគ្រួសាររបស់ពួកគេ។
ប្រាក់ ជាង ២០លានផោន ឬ២៥លានដុល្លារ នឹងត្រូវបានប្រើដើម្បីគ្របដណ្តប់លើតម្រូវការផ្សេងៗគ្នា រាប់ពីការផ្តល់ការព្យាបាលផ្នែកវេជ្ជសាស្ត្រនិងជំនួយផ្លូវចិត្តរហូតដល់ការបំពេញនូវសំណើជាក់លាក់ជាច្រើនទៀត៕