• 2023-01-25 05:03:44
  • បាល់ទះ

ស្មាត់​ចិត្រ៖​ ទស្សន៍ទាយ​ថា​រវាង​ ត្រី​ឆ្លាំង​ភ្នំពេញ​ ប៉ះ​ ដំរី​សៀមរាប​ ក្រុម​មួយ​នេះ​នឹង​ឡើង​ផ្ដាច់ព្រ័ត្រ​

  • 2023-01-25 05:03:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាត់​ចិត្រ​ ថា​ការ​ប្រកួត​រវាង​ក្រុម​ត្រីឆ្លាំង​ភ្នំពេញ​ ប៉ះ ​ក្រុម​ដំរី​សៀមរាប​ ថ្ងៃ​ទី២៨​ នេះ​រូប​គេ​ទស្សន៍ទាយ​ក្រុម​របស់​ ធី​ ម៉េងហួង​ ឬ​ត្រី​ឆ្លាំង​ភ្នំពេញ​ ជា​អ្នក​ឈ្នះ​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​ពាន​រង្វាន់​ Slamball។​

កីឡាករ នួន វិចិត្រ

ការ​យល់​ឃើញ​ ឬ​ទស្សន៍ទាយ​បែប​នេះ​ នួន​ វិចិត្រ​ ប្រាប់​ហេតុ​ផល​ថា​ ក្រុម​ដំរី​សៀមរាប​មាន​កីឡាករ​របួស​មិន​ទាន់​ជា​សះស្បើយ​ ១០០%​នោះ​ទេ​គឺ​ស្មាត់​ធំ​ បន្ទាយ​ឈើ​ តែ​ម្ដង។​ ចំណែក​ខាង​ក្រុម​ត្រីឆ្លាំង​ភ្នំពេញ​ វិញ​គឺ​គេ​ពេញ​សាច់​តែ​ម្ដង​ ពោល​មិន​ថា​ស្មាត់​ស្គាំង​ ដឺមី​ ឬ​ឆ្វេង​នោះ​ឡើយ​ល្អ​ទាំង​អស់។​

ក្រុមដំរីសៀមរាប

កីឡាករ​ល្បឺ​ឈ្មោះ​ខាង​លើ​បន្ថែម​ទៀត​ថា​ ក្រុម​ត្រី​ឆ្លាំង​ភ្នំពេញ​នេះ​គឺ​ល្អ​មួយ​ចប់​ មិន​ថា​ម៉ាត់​ផ្ដាច់​ ប៉ះ​សឺ​(លើក​បាល់)​ និង​ការ​ធ្វើ​រនាំង​នោះ​ទេ​ ពោល​ល្អ​ខ្លាំង​តែ​ម្ដង​ ដូច្នេះ​ហើយ​ទើប​រូប​គេ​ទស្សន៍ទាយ​ថា​ក្រុម​មួយ​នេះ​មាន​សង្ឃឹម​ខ្ពស់​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។​

ក្រុមត្រីឆ្លាំងភ្នំពេញ

បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​រវាង​ក្រុម​ត្រី​ឆ្លាំង​ភ្នំពេញ​ និង​ ដំរី​សៀមរាប​ នឹង​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី២៨​ ខែ​មករា​ ឆ្នាំ​២០២៣​ នៅ​ទីលាន​បាល់ទះ​វិសាខា។​ រវាង​ក្រុម​ទាំង​ពីរ​នេះ​អ្នក​ដែល​ឈ្នះ​នឹង​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពេល​រសៀល​ថ្ងៃ​ដដែល​ដោយ​ប៉ះ​ជា​មួយ​ ក្រុម​ពង្រូល​កំពង់ស្ពឺ​ ដើម្បី​ដណ្ដើម​យក​ពាន​រង្វាន់​ Slamball​ ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន​ Sabay ​និង​ក្រុមហ៊ុន​ Anchor៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់