/June_27/63d09d5d19f19_1674616140_medium.jpg)
- 2023-01-25 03:12:59
- ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន ស្វាគមន៍ការរាប់ថយក្រោយសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នៅកម្ពុជា
- 2023-01-25 03:12:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្ដេចតេជោ ហ៊ុន សែន ស្វាគមន៍ការរាប់ថយក្រោយសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នៅកម្ពុជា
ចន្លោះមិនឃើញ
ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានស្វាគមន៍ការរាប់ថយក្រោយសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលធ្វើឡើងជាប្រវត្តិសាស្ត្រលើកដំបូងនៅប្រទេសកម្ពុជា។
ស្វាគមន៍ការរាប់ថយក្រោយ១០០ថ្ងៃ នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នេះ យើងនឹងចាប់ផ្តើមយុទ្ធនាការជាតិរាប់ថយក្រោយ១០០ថ្ងៃ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានសរសេរលើផេកផ្លូវការណ៍ដូច្នេះ។
តាមកម្មវិធីដែលគ្រោងទុករបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) គឺនៅល្ងាចថ្ងៃទី២៥ ខែមករានេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោកម្មវិធីរាប់ថយក្រោយ១០០ថ្ងៃ ដែលចាប់ផ្តើមធ្វើពីម៉ោង៤រសៀលនាថ្ងៃទី២៥ ខែមករាមានការសម្តែងសិល្បៈ វប្បធម៌ និងក្រុមកីឡា ប្រមាណ១.០០០នាក់ ។ ពិធីនេះនឹងមានការផ្សាយបន្តផ្ទាល់ពីបណ្តាញទូរទស្សន៍បណ្តាញសង្គមក្រោមការគាំទ្រយ៉ាងពេញទំហឹងពីសមាគមទូរទស្សន៍កម្ពុជា៕