/63ca7fbe7e06b_1674215340_medium.jpg)
- 2023-01-20 11:50:08
- ព័ត៌មាន
Ronaldo៖ សប្បាយចិត្តណាស់ដែលបានជួបមិត្តចាស់
- 2023-01-20 11:50:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ronaldo៖ សប្បាយចិត្តណាស់ដែលបានជួបមិត្តចាស់
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធព័រទុយហ្គាល់កីឡាករ Cristiano Ronaldo បានបង្ហាញពីក្ដីសោមនស្សរីករាយ ដែលបានបង្ហាញខ្លួនឡើងវិញនៅលើទីលានបាល់ទាត់នៅក្នុងប្រកួតមិត្តភាពរវាងក្លឹបអារ៉ាប៊ីសាអ៊ូឌីត Al Nassr និងក្លឹប Paris Saint-Germain។
ប្រកួតនេះបានបញ្ចប់ទៅដោយ PSG យកឈ្នះក្នុងលទ្ធផល ៥ ទល់នឹង ៤។
ទោះជាក្លឹបរបស់ខ្លួនមិនឈ្នះក្ដី ក៏ Ronaldo បានបង្ហោះនៅបណ្ដាញសង្គមរបស់ខ្លួនថា៖ «សប្បាយចិត្តណាស់ ដែលត្រលប់មកទីលានវិញ ជាមួយឈ្មោះនៅលើតារាងពិន្ទុ ហើយក៏ត្រេកអរដែរ ដែលបានជួបមិត្តចាស់»។
នៅក្នុងប្រកួតនោះ គេសង្កេតឃើញថា Ronaldo បានបង្ហាញពីភាពរួសរាយរាក់ទាក់ជាមួយខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi។ នេះជាប្រកួតលើកដំបូងហើយក្នុងរយៈពេល ៣ឆ្នាំ ដែលកីឡាករកំពូលពិភពលោកទាំងពីរបានលេងប៉ះគ្នា។
ក្រៅពី Messi គេក៏សង្កេតឃើញ Ronaldo ចាប់ដៃជាមួយខ្សែប្រយុទ្ធបារាំង Kylian Mbappe ក៏ដូចជាអតីតមិត្តរួមក្រុមរបស់ខ្សែការពារ Sergio Ramos ផងដែរ៕