/63ca7d5e3d5c1_1674214740_medium.jpg)
- 2023-01-20 11:41:42
- ព័ត៌មាន
ទោះជាឈ្នះ Spurs គ្រូ Man City នៅតែរិះគន់អ្នកគាំទ្ររបស់ខ្លួន
- 2023-01-20 11:41:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទោះជាឈ្នះ Spurs គ្រូ Man City នៅតែរិះគន់អ្នកគាំទ្ររបស់ខ្លួន
ចន្លោះមិនឃើញ
លោក Pep Guardiola អ្នកចាត់ការក្លឹប Manchester City បានរិះគន់អ្នកគាំទ្ររបស់ខ្លួនថា មិនបានផ្ដល់ការគាំទ្រគ្រប់គ្រាន់ទៅកាន់ក្រុមកីឡាករ ទោះជាពួកគេយកឈ្នះក្លឹប Tottenham Hotspur ក្នុងលទ្ធផល ៤-២ក៏ដោយ។
Man City បានបើកទ្វាកីឡដ្ឋាន Etihad របស់ខ្លួនដើម្បីស្វាគមន៍ Spurs តែនៅតង់ទី១ ខាង Spurs បានធ្វើការនាំមុខក្នុងលទ្ធផល ២-០ លុះចូលតង់ទី២ ទើប Man City ស៊ុត ៤គ្រាប់ ដើម្បីយកឈ្នះ Spurs។
ដោយបង្ហាញក្ដីមិនសប្បាយចិត្តជាមួយអ្នកគាំទ្រលោក Pep បានលើកឡើងថា៖ «អ្នកគាំទ្ររបស់យើងស្ងាត់ជ្រាបរយៈពេល ៤៥នាទី។ ខ្ញុំចង់បានអ្នកគាំទ្ររបស់ខ្ញុំមកវិញ»។
«ពួកគេស្រែកចំអកយើង ពេលយើងលេងចាញ់»។ នេះជាការបន្ថែមរបស់លោក។
សូមបញ្ជាក់ផងដែរថា Man City កំពុងតែឈរលេខ ២ ជាមួយនឹង ៤២ពិន្ទុ ក្រោម Arsenal ចំនួន ៤៧ពិន្ទុ៕