• 2023-01-20 11:32:52
  • ព័ត៌មាន

តារា​បាល់ទាត់​ប្រេស៊ីល Alves ត្រូវ​បាន​អាជ្ញាធរ​អេស្ប៉ាញ​ចាប់​ខ្លួន

  • 2023-01-20 11:32:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ស្លាប​ជម្រើស​ជាតិ​ប្រេស៊ីល​កីឡាករ Dani Alves ត្រូវ​បាន​ប៉ូលិស​អេស្ប៉ាញ​ចាប់​ខ្លួន​នៅ​ទីក្រុង​បាសេឡូណា ក្រោម​ការ​សង្ស័យ​ថា កីឡាករ​រូប​នេះ​បាន​ប្រព្រឹត្តិ​អំពើ​បៀតបៀន​ និង​ហិង្សា​ផ្លូវភេទ​ប្រឆាំង​នឹង​ស្ត្រី​ម្នាក់​ នៅ​ក្នុង​ក្លឹប​មួយ​កាល​ពី​ចុង​ឆ្នាំ២០២២។

សារព័ត៌មាន The Sun បាន​ចុះ​ផ្សាយ​ថា ហេតុការណ៍​នេះ​បាន​កើតឡើង​កាល​ពី​ថ្ងៃ​ទី៣០ ខែ​ធ្នូ​ ឆ្នាំ២០២២ នៅ​ក្នុង​ក្លឹប Sutton ទីក្រុង​បាសេឡូណា។ ប្រភព​ខាង​លើ​បាន​ចុះ​ផ្សាយ​ថា ខាង​ជន​រងគ្រោះ​បាន​បាន​ចោទ​ប្រកាន់​ Alves ថា កីឡាករ​រូប​នេះ​ដាក់​ដៃ​នៅ​ក្នុង​ខោ​ក្នុង​របស់​ខ្លួន នៅ​ពេល​ដែល​ស្ត្រី​នោះ​បាន​រាំ​ជាមួយ Alves នៅ​បន្ទប់ VIP។

ក្រោយ​មក​ស្ត្រី​នោះ​ក៏​ទៅ​តាម Alves ដល់​បន្ទប់​ទឹក តែ​ប្រមាណ ១០នាទី​ក្រោយ​មក ស្ត្រី​នោះ​ក៏​យំ​សម្រក់​ទឹក​ភ្នែក​ ក្រោយ​ពេល​ដែល Alves ដើរ​ចេញ​ពី​ក្លឹប។

លុះ​នៅ​ថ្ងៃ​ទី២ ខែ​មករា ខាង​ស្ត្រី​រង​គ្រោះ​ក៏​ដាក់​ពាក្យ​បណ្ដឹង​ ហើយ​នៅ​ថ្ងៃ​សុក្រ​នេះ ប៉ូលិស​ក៏​ឃាត់​ខ្លួន Alves ដើម្បី​សាកសួរ​បន្ត។

ខាង​ Alves បាន​បដិសេធ​ថា ខ្លួន​មិនដែល​ស្គាល់​ស្ត្រី​រងគ្រោះ​ទេ តែ​កីឡាករ​រូប​នេះ​សារភាព​ថា លោក​ពិត​ជា​បាន​ទៅ​លេង​នៅ​ក្លឹប​នោះ​មែន។

Alves ពេល​នេះ​អាយុ ៣៩ឆ្នាំ​។ កីឡាករ​ដែល​ជា​វីរបុរស​ក្លឹប Barcelona នៅ​ពេល​នេះ​កំពុង​លេង​នៅ​ក្នុង​ក្លឹប​ប្រទេស​ម៉ិកស៊ីកូ៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់