- 2023-01-17 04:47:11
- បាល់ទះ
ណេតឆេ្វង ជ្រើសរើសក្រុមនេះជាម្ចាស់ពាន Slamball នៅថ្ងៃទី២៨ខាងមុខ
- 2023-01-17 04:47:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ណេតឆេ្វង ជ្រើសរើសក្រុមនេះជាម្ចាស់ពាន Slamball នៅថ្ងៃទី២៨ខាងមុខ
ចន្លោះមិនឃើញ
សួ សុផាណេត ឬបងប្អូនហៅ ណេតឆេ្វង ប្រធានក្រុមមាន់ជល់កំពង់ចាម បានជ្រើសរើសក្រុមពង្រួលកំពង់ស្ពឺគឺជាម្ចាស់ពានរង្វាន់ Slamball រដូវកាលទី១នៅថ្ងៃទី២៨ខែមករាឆ្នាំ២០២៣ខាងមុខនេះ។
ការប្រកួតពានរង្វាន់ Slamball បានឈានដល់វគ្គផ្ដាច់ព្រ័ត្រហើយដែលនឹងធ្វើឡើងនៅថ្ងៃទី ២៨ខែមករាឆ្នាំ២០២៣ខាងមុខនេះ។ ក្រុមចំនួន៣នឹងត្រូវប្រកួតគ្នាក្នុងថ្ងៃតែ១ដើម្បីស្វែងរកម្ចាស់ជើងឯក។ ដោយគូដំបូងគឺត្រីឆ្លាំងភ្នំពេញ ប៉ះជាមួយក្រុមដំរីសៀមរាបនៅ Lower Bracket ដើម្បីស្វែងរកក្រុមឡើងទៅប៉ះពង្រួលកំពង់ស្ពឺដណ្ដើមពានរង្វាន់ Slamball តែម្ដងនៅវគ្គ Grand Final។ ខណៈដែលការប្រកួតនេះទៀតសោត នឹងត្រូវលេងក្នុង Games Best Of 5 ដែលក្រុមណាឈ្នះ៣ប្រកួតមុន នឹងឈ្នះការប្រកួត។
សម្រាប់ជំនួបនៅវគ្គផ្ដាច់ព្រ័ត្រ Grand Final នេះដែរ ស្មាត់វ័យក្មេង សុផាណេត ឬបងប្អូនហៅ ណេតឆេ្វង បាននិយាយថា៖ “សម្រាប់ខ្ញុំមិនអាចវែកញែកអីលម្អិតទេ ប៉ុន្ដែខ្ញុំគិតថាកំពង់ស្ពឺអាចនឹងឈ្នះពាន។ សមាជិកពួកគេមានកីឡាករល្អៗច្រើន ទាំងការមាត់និងធ្វើរនាំង។ ពួកគេមានកីឡាករល្អៗសំបូរបទពិសោធដូចជា ទុយ រាជ និងយន់ជាដើម។ មួយវិញទៀត កំពង់ស្ពឺក៏មាន ទូចអង្គរក្ស ដែលជាកីឡាករជើងចាស់ និងមានល្បិចក្នុងការប្រកួតច្រើនផងដែរ”។
សូមបញ្ជាក់ថាពានរង្វាន់ Slamball នៅវគ្គផ្ដាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី២៨ខែមករាឆ្នាំ២០២៣ខាងមុខ។ សម្រាប់ក្រុមជើងឯកនឹងទទួលបានមេដាយមាស និងប្រាក់រង្វាន់ ៥ ពាន់ដុល្លារ ស្រាបៀរ Anchor White ១៥កេស និង Anchor Smooth ១៥ កេស, លេខ២ទទួលបានប្រាក់រង្វាន់ ៣ ពាន់ដុល្លារ Anchor White ១០ កេស និង Anchor Smooth ១០កេស និងលេខ៣ទទួលបានប្រាក់រង្វាន់ ១ ៥០០ដុល្លារ Anchor White ៥ កេស និង Anchor Smooth ៥ កេស៕