• 2023-01-17 01:35:27
  • ព័ត៌មាន

ពិសេសណាស់! ភ្លើងកីឡាស៊ីហ្គេមដំបូងនៅកម្ពុជា នឹងត្រូវសុំពីព្រះអាទិត្យដោយព្រះមហាក្សត្រ ចំថ្ងៃពិសេសនៅអង្គរវត្ត

  • 2023-01-17 01:35:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ដែលជាពេលវេលាដ៏ល្អគឺពេលព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត នឹងមានប្រារព្ធព្រះរាជពិធីសុំភ្លើង ព្រះអគ្គីកីឡា ដោយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនី ព្រះមហាក្សត្រនៃ​កម្ពុជានឹងយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត។

ការប្រារព្ធពិធីនេះឡើង គឺដោយសារកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ លើកដំបូង និងជាប្រវត្តិសាស្ត្រ ហើយភ្លើងនេះ នឹងត្រូវសុំពីព្រះអាទិត្យដើម្បីធ្វើជាភ្លើងគប់រត់នៅខេត្តសៀមរាប និងបណ្តាប្រទេសក្នុងតំបន់អាស៊ាន​ ចុងក្រោយគឺបញ្ចប់នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

គួរបញ្ជាក់ថា ការយកភ្លើងអាទិទេពមកធ្វើជាភ្លើងគប់បែបនេះ គឺកម្ពុជាមានលំនាំដូចគ្នានឹងការទទួលរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡា GANEFO កាលពីឆ្នាំ១៩៦៦ដែលមានការរៀបចំយកភ្លើងអាទិទេពពីប្រាសាទអង្គរវត្តមកដែរ ដែលជារបៀបរបបប្រពៃណីនិងតាមគន្លង​ក្នុងប្រវត្តិសាស្ត្រកីឡារបស់យើង៕

អត្ថបទ៖ សៀនហួរ

មតិយោបល់