• 2023-01-13 10:55:55
  • ព័ត៌មាន

Mourinho ទម្លាយ​ថា ខ្លួន​បដិសេធ​ការងារ​ជា​គ្រូ​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់

  • 2023-01-13 10:55:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jose Mourinho គ្រូ​បង្គោល​ក្លឹប​អ៊ីតាលី AS Roma បាន​ប្រាប់​អ្នក​កាសែត​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ខ្លួន​បាន​បដិសេធ​ការងារ​ជា​គ្រូ​ក្រុម​ជម្រើសជាតិ​ព័រទុយហ្គាល់។

ក្រុម​ជម្រើស​ព័រទុយហ្គាល់​នៅ​ពេល​នេះ​ដែរ​បាន​ដឹកនាំ​ដោយ​អតីត​គ្រូ​ជម្រើស​ជាតិ​បែលហ្សិក​លោក Roberto Martinez។ ជាមួយ​គ្នា​នេះ​ដែរ​ ប្រធាន​សហព័ន្ធ​បាល់ទាត់​ព័រទុយហ្គាល់​លោក Fernando Gomes បាន​និយាយ​ថា បេក្ខភាព​លោក Martinez ជា​បេក្ខភាព​ដ៏​ល្អ​សក្ដិសម​នឹង​ក្រុម​ព័រទុយហ្គាល់។

យ៉ាងណាមិញ លោក Mourinho ​បាន​លើកឡើង​ផ្ទុយ​ពី​នេះ​ថា តាម​ពិត​ទៅ ខាង​ព័រទុយហ្គាល់​ទាក់ទង​លោក​ឱ្យ​ទៅ​ដឹកនាំ​ តែ​លោក​មិន​ព្រម​ទៅ ដោយសារ​តែ​លោក​ចង់​បន្ត​ដឹកនាំ​ Roma។

លោក​បាន​លើកឡើង​ថា៖ «ខ្ញុំ​ចង់​និយាយ​ថ្លែង​អំណរគុណ​ទៅ​លោក​ប្រធាន​សហព័ន្ធ​បាល់ទាត់​ព័រទុយហ្គាល់។ អ្វី​ដែល​លោក​និយាយ​ប្រាប់​ខ្ញុំ​ធ្វើ​ឱ្យ​ខ្ញុំ​មាន​មោទនភាព​ណាស់​ ដោយ​លោក​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​មិនមែន​ជា​ជម្រើស​ដំបូង​ទេ តែ​ខ្ញុំ​ជា​ជម្រើស​តែ​មួយ​របស់​ព័រទុយហ្គាល់... ប៉ុន្តែ​ខ្ញុំ​មិន​ទៅ ដោយសារ​តែ​ខ្ញុំ​នៅ​ទីនេះ​ហើយ»។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក្រោយ​ពី​លោក Martinez ឡើង​កាន់​ជា​គ្រូ​ព័រទុយហ្គាល់ មាន​សារព័ត៌មាន​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​ថា ខាង​ប្រេស៊ីល​ក៏​ទាក់ទង​លោក​ Mourinho ឱ្យ​ដឹកនាំ​ជម្រើស​ជាតិ​របស់​ខ្លួន​ផង​ដែរ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់