• 2023-01-10 11:00:10
  • ព័ត៌មាន

Man Utd ចេញ​វិន័យ​ថ្មី​ក្នុង​ការ​កាត់​ប្រាក់​ខែ​កីឡាករ​ ក្រោយ​ Ronaldo ចាកចេញ

  • 2023-01-10 11:00:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​បិសាច​ក្រហម Manchester United បាន​ចេញ​វិន័យ​ថ្មី​មួយ​ ដែល​គេ​ហៅ​ថា «វិន័យ Ronaldo» ដែល​ជា​ការ​កម្រិត​ប្រាក់​ឈ្នួល​កីឡាករ​ត្រឹម ២០ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Sport Bible

ការ​កម្រិត​ប្រាក់ឈ្នួល​នេះ​ធ្វើ​ឡើង​ក្រោម​រដ្ឋបាល​របស់​លោក Richard Arnold នាយក​ប្រតិបត្តិ​របស់​ក្លឹប រួម​ជាមួយ​នាយក​ផ្នែក​បាល់ទាត់​លោក John Murtough និង​អ្នក​ចាត់ការ​ Erik ten Hag។ មូលហេតុ​ដែល​ចេញ​គំនិត​បែប​នេះ​ឡើង​ក៏​ព្រោះ​តែ​ខាង​គណៈគ្រប់គ្រង​ក្លឹប​ចង់​បំបាត់​វប្បធម៌​ច្រណែន​គ្នា​នៅ​ក្នុង​ចំណោម​ក្រុម​កីឡាករ។

សូម​បញ្ជាក់​ផង​ដែរ​ថា ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​ Cristiano Ronaldo មាន​ប្រាក់​ប្រចាំ​សប្ដាហ៍​រហូត​ដល់​ទៅ​ប្រមាណ ៥១ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍ កាល​នៅ​លេង​ជាមួយ Man Utd។

ទោះ​ជា​បែប​នេះ​ក្ដី វិន័យ​ថ្មី​នេះ​នឹង​ប៉ះពាល់​កីឡាករ​ចំនួន ៦រូប ដែល​មាន​ប្រាក់​បំណាច់​លើស​ពី ២០ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍។ កីឡាករ​ទាំង​ ៦មាន​ដូច​ជា អ្នក​ចាំ​ទី David De Gea ខ្សែ​ការពារ​ស្លាប Luke Shaw និង​កីឡាករ​រៀម​ច្បង​មួយ​ចំនួន​ទៀត។ អ្នក​ទាំង​ ៦នឹង​ត្រូវ​កាត់​ប្រាក់​ឈ្នួល​ឱ្យ​ត្រឹម ២០ម៉ឺន​ផោន​។

មតិ​មួយ​ចំនួន​បាន​ធ្វើ​ការ​រិះគន់​នឹង​ចំណាត់ការ​នេះ។ បុគ្គល​ល្បីៗ​ដូច​ជា​អតីត​កីឡាករ​ Manchester United លោក Gary Neville យល់​ថា វិន័យ​បែប​នេះ​នឹង​ធ្វើ​ឱ្យ​កីឡាករ​កំពូលៗ​គេច​ចេញ​ពី​ក្លឹប​បិសាច​ក្រហម៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់