• 2023-01-10 03:20:59
  • បាល់ទះ

រស់​ ហាន់វ៉ា៖​ ស្ដាយ​ណាស់​កុំ​តែ​បន្ទាយឈើ​ឈឺ​ ខ្ញុំ​ឈឺ​ ខាង​កំពង់ស្ពឺ​ក៏​ពិបាក​យក​ឈ្នះ​ក្រុម​ខ្ញុំ​ដែរ​

  • 2023-01-10 03:20:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាត់​ចិត្ត​ត្រជាក់​ រស់​ ហាន់វ៉ា​ ថា​ពិត​ជា​ស្ដាយ​ខ្លាំង​ណាស់​សម្រាប់​ការ​ប្រកួត​ជា​មួយ​ខាង​ពង្រូលកំពង់ស្ពឺ​ ដោយ​សារ​តែ​ខ្លួន​ និង​បន្ទាយឈើ​ មាន​បញ្ហា​របួស​ពេល​ប្រកួត​ទើប​នាំ​ឲ្យ​ក្រុម​ចាញ់​ម្ចាស់​ផ្ទះ​នៃ​ពាន​រង្វាន់​ Slamball​ កាល​ថ្ងៃ​អាទិត្យ។​

ទិដ្ឋភាពប្រកួត

រស់​ ហាន់វ៉ា​ បាន​ឲ្យ​ដឹង​ក្រោយ​​បញ្ចប់​ការ​ប្រកួត​នៅ​កំពង់ស្ពឺ​ថា​ ដោយ​សារ​តែ​បញ្ហា​របួស​ជង្គង់​របស់​កីឡាករ​បន្ទាយឈើ​ និង​របួស​ក​ជើង​របស់ខ្លួន​ធ្វើ​ឲ្យ​ម្ចាស់​ផ្ទះ​អាច​យក​ឈ្នះ​ដោយ​ងាយ​ស្រួល។​ នៅ​ពេល​ដែល​ខ្លួន​របួស​បន្ថែម​ទៀត​នេះ​ធ្វើ​ឲ្យ​ខាត​អ្នក​ឡើង​បាំង​ ឬ​ធ្វើ​រនាំង​ជា​ហេតុ​នាំ​ឲ្យ​ខាង​កំពង់ស្ពឺ​ស្រួល​មាត់​ផ្ដាច់។​ ប្រសិន​បើ​ក្រុម​របស់​ខ្លួន​មិន​មាន​របួស​អ្វី​ទេ​ នោះ​ខាង​ពង្រូល​កំពង់ស្ពឺ​ មិន​អាច​យក​ឈ្នះ​បាន​ងាយៗ​នោះ​ឡើយ។​

ទិដ្ឋភាពប្រកួត

បញ្ជាក់​ផង​ដែរ​ថា​ ការ​ប្រកួត​ពាន​រង្វាន់​ Slamball​ សប្ដាហ៍​ទី១០​ គឺ ​ក្រុម​ពង្រូលកំពង់ស្ពឺ​ បាន​យក​ឈ្នះ​លើ​ ក្រុម​ដំរីសៀមរាប​ លទ្ធផល​ ៣-០​ កាល​ពី​ថ្ងៃ​ទី៨​ ខែ​មករា​ ឆ្នាំ​២០២៣​ បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​មុន​គេ។​ ដោយ​ឡែក​សម្រាប់​ក្រុម​ដំរីសៀមរាប​ ក៏​មិន​ទាន់​អស់​ឱកាស​ដែរ​ ប្រសិន​បើ​ប្រកួត​បន្ទាប់​អាច​យក​ឈ្នះ​ ក្រុម​ត្រីឆ្លាំង​ភ្នំពេញ​ ឬ​ ក្រុម​មាន់ជល់​កំពង់ចាម​ (២ក្រុម​នេះ​ត្រូវ​ប៉ះ​គ្នា​សិន​អ្នក​ឈ្នះទើប​អាច​ឡើង​ទៅ​ប្រកួត​ជា​មួយ​ដំរីសៀមរាប)​ នោះ​ពួកគេ​នឹង​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​ពាន​រង្វាន់​បាល់ទះ​ Slamball​ ដែល​បង្កើត​ដោយ​ក្រុមហ៊ុន​ Sabay​ និង​ Anchor៕​

ទិដ្ឋភាពប្រកួត

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់