/63bbf5fdeaacc_1673262540_medium.jpg)
- 2023-01-09 11:11:43
- ព័ត៌មាន
ប្រធានក្លឹប PSG ស្វែករកឱកាសវិនិយោគលើក្លឹបនៅលីគកំពូលអង់គ្លេស
- 2023-01-09 11:11:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធានក្លឹប PSG ស្វែករកឱកាសវិនិយោគលើក្លឹបនៅលីគកំពូលអង់គ្លេស
ចន្លោះមិនឃើញ
ប្រធានក្លឹប Paris Saint-Germain លោក Nasser Al-Khelaifi កំពុងតែស្វែងរកឱកាសក្នុងការវិនិយោគក្លឹបនៅលីគកំពូលអង់គ្លេស Premier League។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Sky Sports។
ប្រភពខាងលើបានឱ្យដឹងថា ប្រធានក្លឹប PSG បានជួបជាមួយម្ចាស់ក្លឹប Tottenham Hotspur លោក Daniel Levy នៅក្នុងសណ្ឋាគារមួយនាឯរាជធានីឡុងដុង។ យ៉ាងណាក៏ដោយ ខាង Spurs បានបដិសេធថាមានជំនួបបែបនេះកើតឡើង។
សូមជម្រាបផងដែរថា ម្ចាស់ក្លឹប PSG គឺអាជ្ញាធរវិនិយោគកីឡាកាតា (QSI) កំពុងតែកាន់កាប់ភាគហ៊ុនមួយចំនួនតូចរបស់ក្លឹបព័រទុយហ្គាល់ Braga ហើយនៅពេលនេះដែរ ខាងរដ្ឋាភិបាលកាតាក៏ចង់បង្កើនការកាន់កាប់ភាគហ៊ុននៃក្លឹបបាល់ទាត់នានានៅទូទាំងពិភពលោក ដោយរាប់បញ្ចូលទាំងអង់គ្លេសផងដែរ។
នៅអង់គ្លេសក្នុងពេលនេះដែរ ក្លឹបធំៗដូចជាក្លឹប Manchester United និងក្លឹប Liverpool កំពុងតែប្រកូកប្រកាសដាក់លក់៕