• 2023-01-04 12:11:36
  • ព័ត៌មាន

Bayern ដក​ចំណាប់អារម្មណ៍​ក្នុង​ការ​ទិញ​ Kane ពី Spurs

  • 2023-01-04 12:11:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Bayern Munich ដក​ចំណាប់អារម្មណ៍​របស់​ខ្លួន​ក្នុង​ការ​ទិញ​ខ្សែ​ប្រយុទ្ធ​អង់គ្លេស​កីឡាករ Harry Kane ពី​ក្លឹប Tottenham Hotspur។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​អាល្លឺម៉ង់ SportBild

មូលហេតុ​ដែល​ក្លឹប​យក្ស​អាល្លឺម៉ង់​មួយ​នេះ​ឈប់​ចង់​ទិញ Kane ក៏​ព្រោះ​តែ​ផ្ទៃ​ក្នុង​របស់​ក្លឹប​យល់​ថា ការ​នាំ​ចូល​កីឡាករ​អង់គ្លេស​មាន​ភាព​លំបាក​ពេក ទោះ​បី​ជា​កីឡាករ​រូប​នេះ​ផុត​កុងត្រា​ជាមួយ​ Spurs នៅ​ឆ្នាំ២០២៤។

បន្ថែម​ពី​នេះ​ទៅ​ទៀត Kane ជា​រឿយ​ៗ​តែង​តែ​បង្ហាញ​ចំណាប់អារម្មណ៍​ក្នុង​ការ​បន្ត​លេង​ ដើម្បី​ដណ្ដើម​ពាន​ឱ្យ​ Spurs ទៀត​ផង​។ កីឡាករ​តម្លៃ​ ៩៥លាន​ដុល្លារ​អាមេរិក​រូប​នេះ​ធ្លាប់​ត្រូវ​បាន​ក្លឹប​ធំៗ​ជា​ច្រើន​ចូល​ចែចូវ​ជា​ច្រើន​ឆ្នាំ​មក​ហើយ តែ​នៅ​មិន​បាន​សម្រេច​។

Kane ផ្ដើម​អាជីព​តាំង​ពី​ឆ្នាំ២០១០ មក​ ហើយ​តាំង​ពី​នោះ​មក គេ​រក​បាន ២៧៨គ្រាប់​ក្នុង ៤៧៥ប្រកួត​ សម្រាប់​ប្រកួត​គ្រប់​កម្មវិធី​ក្នុង​អាជីព​ក្លឹប​បាល់ទាត់ រីឯ​ក្នុង​ក្រុម​អង់គ្លេស​វិញ​ កីឡាករ​រូប​នេះ​ផ្ដើម​លេង​តាំង​ពី​ឆ្នាំ២០១៥ ហើយ​រក​បាន ៥៣គ្រាប់ ក្នុង ៨០ប្រកួត៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់