• 2022-12-30 11:13:29
  • ព័ត៌មាន

ក្លឹប​អារ៉ាប​មួយ​នេះ​មិន​ត្រឹម​ចង់​បាន​ Ronaldo ទេ តែ​ថែម​ចង់​បាន​មិត្ត​រួម​ក្រុម​ Ronaldo ម្នាក់​ទៀត

  • 2022-12-30 11:13:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​អារ៉ាប៊ីសាអ៊ូឌីត Al-Nassr មិន​ត្រឹម​តែ​ចង់​បាន​ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​កីឡាករ Cristiano Ronaldo តែ​ម្នាក់​នោះ​ទេ តែ​ថែម​ទាំង​ចង់​បាន​អតីត​មិត្ត​រួម​ក្រុម​របស់​ Ronaldo កាល​ពី​នៅ​ក្លឹប Real Madrid ខ្សែ​ការពារ Sergio Ramos។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​អេស្ប៉ាញ Marca។

Ramos ពេល​នេះ​កំពុង​តែ​រួមរស់​ជាមួយ​ក្លឹប​យក្ស​បារាំង Paris Saint-Germain។ កីឡាករ​រូប​នេះ​នឹង​អស់​កុងត្រា​ជាមួយ​ PSG នៅ​ថ្ងៃ​ទី៣០ ខែ​មិថុនា​ឆ្នាំ២០២៣ ខាង​មុខ​នេះ។

យ៉ាងណាមិញ Marca បាន​ចុះ​ផ្សាយ​ថា អាទិភាព​របស់​ក្លឹប​អារ៉ាប៊ីសាអ៊ូឌីត​ ដែល​មាន​មូលដ្ឋាន​នៅ​រាជធានី​រីយ៉ាដ​មួយ​នេះ​គឺ​ចង់​បាន Ronaldo ជា​មុន​សិន។

កន្លង​មក មាន​ការ​ចុះ​ផ្សាយ​ជា​ច្រើន​បាន​ឱ្យ​ដឹង​ថា Al-Nassr ត្រៀម​ផ្ដល់​កុងត្រា​ទៅ​ Ronaldo ចំនួន ៧ឆ្នាំ ដោយ​២ឆ្នាំ​ជា​កីឡាករ ហើយ​៥ឆ្នាំ​ទៀត​ជា​ទូត​សុច្ឆន្ទៈ​ក្នុង​ការ​ផ្សព្វផ្សាយ​មុខមាត់​របស់​អារ៉ាប៊ីសាអ៊ូឌីត​ក្នុង​ត្រៀម​ធ្វើ​ជា​សហម្ចាស់ផ្ទះ World Cup ជាមួយ​ក្រិក និង​អេហ្ស៊ីប​នៅ​ឆ្នាំ២០៣០៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់