• 2022-12-28 12:01:07
  • ព័ត៌មាន

Ronaldo Jr. ដើរ​ចេញ​ពី Man Utd តាម​គន្លង​ឪពុក​ ហើយ​ចុះ​ចូល​ជាមួយ Real ឡើង​វិញ

  • 2022-12-28 12:01:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo Jr. ដែល​ជា​កូន​ប្រុស​របស់​ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo ដើរ​ចេញ​ពី​ថ្នាល​យុវជន​ក្លឹប Manchester United ហើយ​មក​រួមរស់​ជាមួយ​ថ្នាល​របស់​ក្លឹប Real Madrid។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Dailymail

ការ​ហ្វឹកហាត់​នៅ​ក្លឹប Real Madrid បាន​លេចឮ​ឡើង​ក្រោយ​ពេល​ដែល​ Ronaldo សុំ​ក្លឹប​រាជធានី​អេស្ប៉ាញ​មួយ​នេះ​ហាត់​មួយ​រយៈ ក្រោយ​ពេល​ដែល​ដើរ​ចេញ​ពី​ក្លឹប Manchester United។

កីឡាករ​វ័យ​ ១២ឆ្នាំ​រូប​នេះ​ធ្លាប់​រក​បាន ៥០គ្រាប់​ក្នុង ២០ប្រកួត​របស់​ថ្នាល​ក្លឹប Real Madrid កាល​ពី​លើក​មុន។ ដំណើរ​ជីវិត​បាល់ទាត់​របស់​កុមារា​រូប​នេះ​ដើរ​តាម​គន្លង​ឪពុក​ទាំង​ស្រុង ដោយ​ខ្លួន​ធ្លាប់​ហាត់​នៅ Real Madrid បន្ត​មក​ទៀត​នៅ Juventus ហើយ​ចុង​ក្រោយ​នៅ Man Utd៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់