• 2022-12-27 13:35:39
  • ព័ត៌មាន

Chelsea កំពុង​តែ​គិតគូរ​ចង់​ទិញ​ខ្សែ​ស្លាប​ព័រទុយហ្គាល់​មួយ​រូប

  • 2022-12-27 13:35:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Chelsea កំពុង​តែ​គិតគូរ​ចង់​បាន​ខ្សែ​ប្រយុទ្ធ​ស្លាប​ព័រទុយហ្គាល់​វ័យ ២៣ឆ្នាំ​កីឡាករ Joao Felix។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន The Telegraph

សារព័ត៌មាន​ខាង​លើ​បាន​ឱ្យ​ដឹង​ថា ខាង​ Chelsea អាច​នឹង​នាំ​ចូល​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ក្នុង​នាម​ជា​កីឡាករ​ខ្ចី​ជើង​នៅ​ខែ​មករា​ខាង​មុខ​នេះ​សិន មុន​នឹង​ទិញ​ផ្ដាច់​នៅ​រដូវ​ក្ដៅ​ឆ្នាំ​ក្រោយ។ យ៉ាងណាមិញ រឿង​តម្លៃ​ខ្លួន​វិញ នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​នោះ​ទេ ដោយ​កីឡាករ​រូប​នេះ​ធ្លាប់​ត្រូវ​បាន​ Atletico Madrid ដាក់​តម្លៃ​ច្រើន​ជាង ១០០លាន​ដុល្លារ​អាមេរិក​ឯណោះ។

ខ្សែ​ស្លាប​រូប​នេះ​បាន​បង្ហាញ​ទម្រង់​លេង​គួរ​ឱ្យ​ចាប់​អារម្មណ៍​អំឡុង​ពេល​ World Cup ដោយ​ចូល​លេង​បាន ៥ដង​ និង​ស៊ុត​ចូល​មួយ​គ្រាប់ ជាមួយ​នឹង​ការ​បញ្ជូន​បាល់បញ្ចូល​ទី​បាន​ ១ដង។

មាន​សេចក្ដីរាយការណ៍​មួយ​ចំនួន​បាន​ឱ្យ​ដឹង​ថា ក្លឹប Arsenal ក៏​ចាប់​អារម្មណ៍​កីឡាករ​រូប​នេះ​ដែរ តែ​ខាង​ Chelsea គេ​ចង់​ពន្លឿន​ដំណើរ​នីតិវិធី​ក្នុង​ការ​នាំ​ចូល​កីឡាករ​រូប​នេះ​ដើម្បី​មក​ពង្រឹង​ក្រុម៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់