/63a965458268a_1672045860_medium.jpg)
- 2022-12-26 11:43:02
- ព័ត៌មាន
គ្រូ Spurs គិតគូរមិនដាក់កីឡាករលេងនៅ World Cup ចូលលេងក្នុងប្រកួត PL យប់នេះ
- 2022-12-26 11:43:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូ Spurs គិតគូរមិនដាក់កីឡាករលេងនៅ World Cup ចូលលេងក្នុងប្រកួត PL យប់នេះ
ចន្លោះមិនឃើញ
អ្នកចាត់ការក្លឹប Tottenham Hotspur លោក Antonio Conte បានលើកឡើងកាលពីថ្ងៃអាទិត្យថា លោកហាក់ដូចជាចង់ឱ្យកីឡាករដែលនៅលេងនៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup សម្រាកបន្ត ខណៈប្រកួតក្របខ័ណ្ឌ Premier League នឹងចាប់ផ្ដើមលេងនៅថ្ងៃច័ន្ទនេះ។
Spurs មានកីឡាករលេងនៅ World Cup ចំនួន ១២រូប ដោយក្នុងនោះដែររួមមាន អ្នកចាំទីបារាំងកីឡាករ Hugo Lloris ដែលលេងនៅក្នុងវគ្គផ្ដាច់ព្រ័ត្រ។
ទោះជាបែបនេះក្ដី លោក Conte លើកឡើងថា លោកហាក់ដូចជា «មិនសូវសប្បាយចិត្តប៉ុន្មានទេ» ដោយសារតែកម្លាំងពលំរបស់កីឡាករ ដែលទើបតែត្រលប់ពី World Cup មិនស្ថិតក្នុងកម្រិតកំពូលនៅឡើយទេ។
លោកបានអះអាងថា លោកកំពុងតែរារែកអំពីជម្រើសកីឡាករក្នុងការប៉ះនឹងក្លឹប Brentford នៅយប់នេះ។
«ខ្ញុំគិតថា ខ្ញុំត្រូវតែជ្រើសយកការសម្រេចចិត្តដ៏ល្អជាងគេនៅក្នុងការប្រកួតប៉ះនឹង Brentford។ ក្នុងមួយជម្រើស ខ្ញុំមានកីឡាករ ដែលធ្វើការយ៉ាងសស្រាក់សស្រាំអស់រយៈពេល ៤សប្ដាហ៍ ហើយកំពុងតែមានកម្លាំងគ្រប់គ្រាន់។ ជម្រើសមួយទៀត ខ្ញុំមានកីឡាករ ដែលធ្វើការនៅ World Cup ហើយមិនសូវមានកាយសម្បទាមាំមួនល្អនៅពេលនេះ»។ នេះជាការលើកឡើងរបស់លោក៕