• 2022-12-26 10:44:45
  • ព័ត៌មាន

សប្ដាហ៍​នេះ​ បាល់ទាត់​អឺរ៉ុប​ត្រលប់​មក​វិញ​ហើយ ក្រោយ​ឈប់​សម្រាក World Cup ជាង ១សប្ដាហ៍

  • 2022-12-26 10:44:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បាល់ទាត់​នៃ​លីគ​កំពូល​ៗ​អឺរ៉ុប​ត្រលប់​មក​វិញ​ហើយ​ចាប់​ពី​សប្ដាហ៍​នេះ បន្ទាប់​ពី​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក World Cup បាន​បិទ​បញ្ចប់​នៅ​ក្នុង​ប្រទេស​កាតា។

ជាមួយ​គ្នា​នេះ​ដែរ លីគ​ដែល​លេង​មុន​គេ​នោះ​គឺ លីគ​កំពូល​អង់គ្លេស Premier League ដែល​ចាប់​ផ្ដើម​លេង​នៅ​យប់​ថ្ងៃ​ច័ន្ទ ដែល​ត្រូវ​នឹង​ថ្ងៃ​ Boxing Day របស់​អង់គ្លេស។

ចំណែក​ឯ​លីគ​បារាំង​វិញ​នឹង​ចាប់​លេង​នៅ​ថ្ងៃ​ទី២៨ ខែ​ធ្នូ ហើយ​លីគ​អេស្ប៉ាញ​នៅ​ថ្ងៃ​បន្ទាប់​គឺ​នៅ​ថ្ងៃ​ទី២៩។

លីគ​អ៊ីតាលី និង​លីគ​អាល្លឺម៉ង់​នៅ​សម្រាក​ដល់​ឆ្នាំ​ក្រោយ ដោយ​លីគ​អ៊ីតាលី​នឹង​ចាប់​លេង​វិញ​នៅ​ថ្ងៃទី៤ ខែ​មករា ចំណែក​ឯ Bundesliga នៅ​វិស្សមកាល​រហូត​ដល់​ថ្ងៃ​ទី២០ ខែ​មករា​ឯណោះ៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់