- 2022-12-23 10:28:51
- ព័ត៌មាន
តាមពិតទៅ Pele ធ្លាប់ធ្វើជារដ្ឋមន្ត្រីមួយរូបនៅប្រទេសប្រស៊ីល
- 2022-12-23 10:28:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាមពិតទៅ Pele ធ្លាប់ធ្វើជារដ្ឋមន្ត្រីមួយរូបនៅប្រទេសប្រស៊ីល
ចន្លោះមិនឃើញ
លោក Pele ដែលពេលនេះមានអាយុ ៨២ឆ្នាំ បានធ្លាប់ធ្វើជាអ្នកនយោបាយ ហើយធ្លាប់ឡើងកាន់ធ្វើជារដ្ឋមន្ត្រីកីឡាមួយរូបរបស់ប្រទេសប្រេស៊ីល។
លោកកាន់ប៉ុស្តិ៍ក្រសួងកីឡាពីឆ្នាំ១៩៩៥ ដល់ឆ្នាំ១៩៩៨ ក្រោយពីចូលនិវត្តន៍ពីកីឡាករបាល់ទាត់អស់ជាង ២០ឆ្នាំ។ ក្រោមអាណត្តិរបស់លោក លោកក៏បានស្នើឱ្យមានការតាក់តែងច្បាប់ដើម្បីកាត់បន្ថយអំពើពុករលួយនៅក្នុងបាល់ទាត់ប្រេស៊ីល ដោយច្បាប់នោះក្រោយមកមានឈ្មោះថា «ច្បាប់ Pele»។
លោកឈប់ធ្វើរដ្ឋមន្ត្រីនៅឆ្នាំ១៩៩៨ ដោយសារតែប្រធានាធិបតីប្រេស៊ីលនៅពេលនោះបានលុបប៉ុស្តិ៍នេះចោល ដោយមូលហេតុនយោបាយ។
យ៉ាងណាមិញ កាលពីឆ្នាំ២០០១ កីឡាករជើងឯកពាន World Cup ៣សម័យកាលរូបនេះត្រូវបានចោទប្រកាន់ថា លោកបានលួចលុយ ៧០ម៉ឺនដុល្លារពីអង្គការយូនីសែហ្វ (UNICEF)។
រឿងលួចលុយនោះគឺពាក់ព័ន្ធនឹងក្រុមហ៊ុនរបស់លោកបានរៀបចំប្រកួតសប្បុរសធម៌មួយ តែប្រកួតនោះក្រោយមកក៏លុបចោលវិញ ហើយលុយក៏ផ្ទេរទៅឱ្យគេវិញដែរ។ ទោះជាបែបនេះក្ដី មកទល់ពេលនេះ មិនមានភស្តុតាងណាមួយបញ្ជាក់ថាលោកបានប្រព្រឹត្តិរឿងនេះទេ ចំណែកឯអង្គការយូនីសែហ្វក៏បានបដិសេធនឹងរឿងនេះដែរ៕