• 2022-12-21 10:59:50
  • ព័ត៌មាន

Benzema ទំនង​ជា​ចង់​បញ្ចប់​អាជីព​ជា​កីឡាករ​ជម្រើសជាតិ​បារាំង

  • 2022-12-21 10:59:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ក្លឹប Real Madrid កីឡាករ Karim Benzema ទំនង​ជា​ចង់​បញ្ចប់​អាជីព​ជា​កីឡាករ​ជម្រើស​ជាតិ​បារាំង ក្រោយ​ពី​ខ្លួន​សរសេរ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ Twitter ថា រឿងរ៉ាវ​របស់​ខ្លួន និង​បារាំង​ «បាន​បញ្ចប់​ហើយ»។

កីឡាករ​រូប​នេះ​សរសេរ​នៅ​លើ Twitter ថា៖ «ខ្ញុំ​បាន​សរសេរ​រឿងរ៉ាវ​របស់​ខ្ញុំ ហើយ​ក៏​សាង​កំហុស​ជា​ច្រើន​ដែរ ទម្រាំ​តែ​មាន​ថ្ងៃ​នេះ ហើយ​ខ្ញុំ​មាន​មោទនភាព​នឹង​រឿង​នេះ​ណាស់»។

Benzema បាន​បន្ថែម​មួយ​ឃ្លា​ទៀត​ថា៖ «ខ្ញុំ​បាន​កសាង​ប្រវត្តិសាស្ត្រ​ជា​ច្រើន​ហើយ ហើយ​ប្រវត្តិសាស្ត្រ​នេះ​ក៏​ត្រូវ​ចប់​ត្រឹម​នេះ​ដែរ»។

សូម​ជម្រាប​ផង​ដែរ​ថា Benzema ជាប់​ឈ្មោះ​ក្នុង​ជម្រើស​ជាតិ​បារាំង​ពេល​លេង​ World Cup នៅ​កាតា​ដែរ តែ​ដោយសារ​ញាំញី​នឹង​របួស​ទើប​ខ្លួន​មិន​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​នៅ​ឆ្នាំ​នេះ៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទថ្មី