- 2022-12-20 09:03:09
- បាល់ទាត់
FIFA ចាត់ទុក World Cup 2026 ជា World Cup ពិសេសបំផុត ព្រោះមាន៤៨ក្រុម
- 2022-12-20 09:03:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
FIFA ចាត់ទុក World Cup 2026 ជា World Cup ពិសេសបំផុត ព្រោះមាន៤៨ក្រុម
ចន្លោះមិនឃើញ
លោក Gianni Infantino ប្រធាន FIFA បានអះអាងថាការប្រកួត World Cup 2026 គឺជាការប្រកួតដែលអស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រហើយ ព្រោះមានទម្រង់ថ្មី និងក្រុមឡើងដល់៤៨ក្រុមឯណោះ។
ការប្រកួត FIFA World Cup 2026 នឹងធ្វើឡើងនៅ៣ប្រទេសផ្សេងគ្នាគឺអាមេរិក កាដាណា និងមិចសិកូ។ វានឹងក្លាយជាសហម្ចាស់ផ្ទះរវាងប្រទេសទាំង៣ ហើយក្រុមដែលនឹងត្រូវចូលរួមក៏មានការកើនឡើងដល់ទៅ៤៨ក្រុមផងដែរ។ នេះជាការផ្លាស់ប្ដូររូបមន្ដប្រកួតថ្មីទៀតសម្រាប់ FIFA ក្នុងបានរង្វាន់ World Cup នេះ។ ដោយ៤៨ក្រុមនេះ នឹងបែងចែកជា១៦ពូល ក្នុងមួយពូល មាន៣ក្រុម។ ការប្រកួតក្នុងពូលនេះ នឹងជ្រើសរើសយកលេខ១និងលេខ២ តាមពូល ដើម្បីឡើងទៅ៣២ក្រុមចុងក្រោយ។
យ៉ាងណាមិញការតំឡើងក្រុមដល់៤៨ក្រុម គឺជាការប្រកួតមួយដែលនឹងអូសបន្លាយពេលវេលាកាន់តែវែងទៀតហើយ។ ព្រោះកន្លងមកនេះ World Cup ដែលមាន៣២ក្រុម គឺមាន៦៤ប្រកួតប៉ុណ្ណោះ តែបើលេងដល់៤៨ក្រុម នោះនឹងមានរហូតដល់១០៤ប្រកួត ដែលវាជាចំនួនគុណនឹងពីរតែម្ដង។ ប្រទេសដែលរៀបចំតម្រូវឱ្យជាប្រទេសធំ ហើយក៏ធ្លាប់មានបទពិសោធច្រើនផងដែរ ទើបអាចធ្វើបាន។ ដូច្នេះហើយទើប FIFA សម្រេចយក អាមេរិក កាណដា និងមិចសិកូនេះដើម្បីសាករូបមន្ដថ្មី។
រំលឹកថាព្រឹត្តិការណ៍ World Cup ចាប់ផ្ដើមដំបូងមានប្រទេសត្រឹម១៣ប៉ុណ្ណោះចូលរួមនៅឆ្នាំ១៩៣០ ហើយរហូតដល់ឆ្នាំ១៩៥៤ ទើបតំឡើងដល់១៦ប្រទេស និងបន្ដតំឡើងដល់២៤ប្រទេសកាលពីឆ្នាំ១៩៨២។ ការលេង៣២ប្រទេស គឺចាប់ផ្ដើមពីឆ្នាំ១៩៩៨មក ដែលបារាំងធ្វើជាម្ចាស់ផ្ទះ។ ហើយនៅឆ្នាំ២០២៦ខាងមុខ នឹងមានដល់៤៨ក្រុមឯណោះ ក្នុងនោះទ្វីបដែលនឹងត្រូវតំឡើងចំនួនក្រុមមាន អាស៊ី ១២ក្រុម អាហ្វ្រិក ១៣ក្រុម អាមេរិកជើងត្បូង និងការ៉ាបីន ៩ក្រុម អឺរ៉ុប ១៩ក្រុម អាមេរិកឡាទីន៨ក្រុមនិងអូសេអានី ២ក្រុម៕