• 2022-12-20 10:19:35
  • បាល់ទាត់

កីឡាករ​ទាំង​១០រូប​ រក​គ្រាប់​បាល់​បាន​ច្រើន​បំផុត​ ក្នុង​ប្រកួត​ World Cup 2022

  • 2022-12-20 10:19:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ World Cup 2022 ប្រទេស​កាតា​ ពី​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា​ ដល់​ថ្ងៃ​ទី​១៨ ខែ​ធ្នូ​ ឆ្នាំ​២០២២ ត្រូវ​បាន​បិទ​បញ្ចប់​ដោយ​ក្រុម​ជម្រើសជាតិ​អាហ្សង់ទីន​ជា​ក្រុម​ជើង​ឯក​លើក​ពាន​កំពូល​នេះ​។ ខាង​ក្រោម​នេះ​ជា​កីឡាករ​ទាំង​១០​រូប​ ដែល​រក​គ្រាប់​បាន​បំផុត​ក្នុង​កំពូល​ព្រឹត្តិការណ៍​នេះ​ បើ​តាម​ស្ថិតិ​របស់​ Transfermarkt៖

១. Kylian Mbappe៖ ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​បារាំង​ ស៊ុត​ចូល​សរុប​ ៨គ្រាប់​ ក្នុង​ ៧ប្រកួត​។

២. Lionel Messi៖ ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិអាហ្សង់ទីន​ ស៊ុត​ចូល​សរុប​ ៧គ្រាប់​ ក្នុង​ ៧ប្រកួត​។

៣. Oilivier Giroud៖ ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​បារាំង​ ស៊ុត​ចូល​សរុប​ ៤គ្រាប់​ ក្នុង​ ៦ប្រកួត​។

៤. Julian Alvarez៖ ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិអាហ្សង់ទីន​ ស៊ុត​ចូល​សរុប​ ៤គ្រាប់​ ក្នុង​ ៧ប្រកួត​។

៥. Enner Valencia៖ ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​អេក្វាឌ័រ​​ ស៊ុត​ចូល​សរុប​ ៣គ្រាប់​ ក្នុង​ ៣ប្រកួត​។

៦. Goncalo Ramos៖ ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​ព័រទុយហ្គាល់​​ ស៊ុត​ចូល​សរុប​ ៣គ្រាប់​ ក្នុង​ ៤ប្រកួត​។

៧. Alvaro Morata៖ ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​អេស្ប៉ាញ​​ ស៊ុត​ចូល​សរុប​ ៣គ្រាប់​ ក្នុង​ ៤ប្រកួត​។

៨. Bukayo Saka៖ ខ្សែបម្រើ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​​ ស៊ុត​ចូល​សរុប​ ៣គ្រាប់​ ក្នុង​ ៤ប្រកួត​។

៩. Richarlison៖ ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​ប្រេស៊ីល​ ស៊ុត​ចូល​សរុប​ ៣គ្រាប់​ ក្នុង​ ៤ប្រកួត​។

១០. Marcus Rashford៖ ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ ស៊ុត​ចូល​សរុប​ ៣គ្រាប់​ ក្នុង​ ៥ប្រកួត​៕

ប្រភព៖ transfermarkt ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់