• 2022-12-19 11:47:47
  • ព័ត៌មាន

តើ​ក្លឹប​ណា​មាន​កីឡាករ​ឈ្នះ​ពាន World Cup 2022 ច្រើន​ជា​ង​គេ?

  • 2022-12-19 11:47:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាធម្មតា​ក្រុម​ជម្រើស​ជាតិ​នីមួយៗ​សុទ្ធ​តែ​មាន​កីឡាករ​មក​ពី​ក្លឹប​នានា​គ្រប់​ទិសទី​ទាំង​អស់​។ នៅ​ក្នុង​ឆ្នាំ២០២២នេះ ក្លឹប​ដែល​មាន​កីឡាករ​អាហ្សង់ទីន​ ដែល​ជា​ជើងឯក​ពាន​រង្វាន់​បាល់ទាត់​ពិភពលោកឆ្នាំ២០២២ច្រើន​ជាង​គេ​គឺចំនួន ២ក្លឹប។ ក្លឹប​ទាំង​ពីរ​នោះ​គឺ ក្លឹប​នៃ​លីគកំពូល​អេស្ប៉ាញ​ទាំង​ពីរ ពោល​គឺ ក្លឹប Atletico Madrid និង​ក្លឹប Sevilla។

ក្លឹប Atletico Madrid និង​ក្លឹប Sevilla មាន​កីឡាករ​អាហ្សង់ទីន ៣នាក់​រៀងៗខ្លួន។

កីឡាករ​អាហ្សង់ទីន​មក​ពី AT Madrid រួមមាន ខ្សែ​ប្រយុទ្ធ Angel Correa ខ្សែ​ការពារ Nahuel Molina និង​ខ្សែ​បម្រើ Rodrigo de Paul។

ចំណែក​ឯ​ក្លឹប Sevilla វិញ​រួម​មាន ខ្សែ​ការពារ Gonzalo Montiel ខ្សែ​ការពារ Marcos Acuna និង​ខ្សែ​បម្រើ Papu Gomez៕

ប្រភព៖ 90min ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់