• 2022-12-19 02:03:06
  • បាល់ទាត់

Messi ​៖​ខ្ញុំ​ដឹងមុន​ថា​ខ្ញុំ​នឹង​ត្រូវ​តែ​ឈ្នះ​ពាន​ World Cup ​ឆ្នាំ​នេះ​

  • 2022-12-19 02:03:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ Lionel Messi ​បាន​សម្រេច​បំណង​ធំ​បំផុត​របស់​ខ្លួន​ហើយ ​ដោយ​លើក​ពាន​រង្វាន់ FIFA World Cup 2022 ​នៅ​ប្រទេស​កាតា​នា​យប់មិញ​នេះ។​

​ការ​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​រវាង​ក្រុម​អាហ្សង់ទីន​និង​បារាំង ​ពិត​ជា​ជក់​ចិត្ត​មែនទែន។ ​អាហ្សង់ទីន ​បាន​នាំ​មុខ​ទៅ​លើ​ក្រុម​បារាំង​មុន​ដល់​ទៅ​២​គ្រាប់ ​ប៉ុន្តែ​បារាំង​មិន​ឱ្យ​ការ​ប្រកួត​បញ្ចប់​ទៅ​ដោយ​ស្រួល​នោះ​ទេ ពោល​គឺ​ពួកគេ​វាយ​បក​វិញ​រហូត​តាម​ស្មើ​បាន ២-២ ​នៅ​៩០​នាទី។ ​ស្រប​ពេល​ថែម​១៥​នាទី​២​ដង​ទៀត ​អាហ្សង់ទីន​ដដែល​ជា​អ្នក​នាំ​មុខ​គ្រាប់​ទី​៣ ​តែ​ក៏​បារាំង​នៅ​តាម​ស្មើ​បាន​ទៀត​ក្នុង​លទ្ធផល ​៣-៣ ​។ ​រហូត​ដល់​ការ​ទាត់​ប៉េណាល់ទី​កាត់​សេចក្ដី ទើប​អាហ្សង់ទីន​ទទួល​បាន​ឱកាស​ឈ្នះ​ពាន World Cup 2022 ​នេះ​តែ​ម្ដង។

​​ក្រោយ​ពី​បាន​លើក​ពាន World Cup ​ដូច​ក្ដី​បំណង ​Messi ​បាន​និយាយ​ថា​៖ “ខ្ញុំ​បាន​ដឹង​មុន​ទៅ​ហើយ​ថា​ព្រះ​នឹង​ផ្ដល់​តែ​ពាន​រង្វាន់​នេះ​មក​ឱ្យ​ខ្ញុំ ​ហើយ​ខ្ញុំ​ក៏​មិន​ដឹង​ថា​ហេតុ​អ្វី​ខ្ញុំ​ដឹង​មុន​ផង​ដែរ។ ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​ថា​វា​នឹង​ទៅ​ជា​បែប​នេះ។ យើង​ចង់​បាន​ពាន​នេះ ​ហើយ​វា​ក៏​បាន​មក​លើ​យើង​ពិត​មែន”៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់