- 2022-12-18 03:49:55
- បាល់ទាត់
បារាំងអាចការពារតំណែងជើងឯក ឬ Messi ស្គាល់ពាន World Cup ជាលើកដំបូងយប់នេះ?
- 2022-12-18 03:49:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បារាំងអាចការពារតំណែងជើងឯក ឬ Messi ស្គាល់ពាន World Cup ជាលើកដំបូងយប់នេះ?
ចន្លោះមិនឃើញ
ក្រុមជម្រើសជាតិបារាំងនឹងត្រូវការពារតំណែងជើងឯក World Cup របស់ខ្លួនទល់នឹងជម្រើសជាតិអាហ្សង់ទីននៅរាត្រីនេះម៉ោង១០:០០នាទី ដែលការប្រកួតនឹងលេងក្នុងកីឡដ្ឋាន Lusail នៃប្រទេសកាតា។
ប្រវត្តិជួបគ្នា
បារាំងនិងអាហ្សង់ទីនមានប្រវត្តិប៉ះគ្នា៥ដង ក្នុងនោះក្រុមរហស្សនាមមាន់គកធ្លាប់ឈ្នះតែម្ដងគត់កាលពី World Cup ឆ្នាំ២០១៨ក្នុងប្រទេសរុស្សីទម្លាក់ក្រុមពីអាមេរិកខាងត្បូងក្នុងវគ្គ១៦ក្រុមចុងក្រោយ។ ខាងក្រោមជាលទ្ធផល៥ប្រកួតរបស់ពួកគេ៖
ប្រវត្តិក្នុង World Cup
នេះគឺជាលើកទី៤ហើយដែលជម្រើសជាតិបារាំងបានឡើងមកកាន់វគ្គផ្ដាច់ព្រ័ត្រ ដោយលើកដំបូងបំផុតនៅឆ្នាំ១៩៩៨ ដែលពេលនោះពួកគេបានគ្រង់ជើងឯក World Cup លើកទីមួយក្នុងប្រវត្តិសាស្រ្ដខ្លួន។ ក្រុមមកពីទ្វីបអឺរ៉ុបមួយនេះបានក្លាយជាជើងឯកលើកទី២ កាលពីឆ្នាំ២០១៨ ក្រោយវគ្គផ្ដាច់ព្រ័ត្រយកឈ្នះក្រូអាត ៤-២ និងធ្លាប់រងជើងឯកកាលពីឆ្នាំ២០០៦។
ចំណែកអាហ្សង់ទីនវិញ ជាការឡើងមកដល់វគ្គផ្ដាច់ព្រ័ត្រលើកទី៦របស់ខ្លួន។ ពួកគេធ្លាប់ឈ្នះពាន World Cup ២ដងដូចគ្នាជាមួយបារាំងដែរកាលពីឆ្នាំ១៩៧៨និង១៩៨៦។ ២០២២ ជាឱកាសចុងក្រោយសម្រាប់ Lionel Messi ក្នុងការស្គាល់រសជាតិពាន World Cup ក្រោយធ្លាប់ខកខានកាលពីឆ្នាំ២០១៤ អាហ្សង់ទីនលេងវគ្គផ្ដាច់ព្រ័ត្រចាញ់ជម្រើសជាតិអាល្លឺម៉ង់។
ជម្រើស១១នាក់របស់ក្រុមទាំងពីរ
បារាំង៖ 1. Lloris (GK) — 5. Kounde, 4. Varane, 18. Upamecano, 22. T. Hernandez — 8. Tchouameni, 7. Griezmann, 14. Rabiot — 11. Dembele, 9. Giroud, 10. Mbappe.
អាហ្សង់ទីន៖ 23. E. Martinez (GK) — 26. Molina, 13. Romero, 19. Otamendi, 8. Acuna — 5. Paredes, 7. De Paul, 24. Fernandez, 20. Mac Allister — 10. Messi, 9. Alvarez
មតិអេដមីន អាហ្សង់ទីន ៣-២ បារាំង