• 2022-12-16 10:43:59
  • បាល់ទាត់

ក្រុម​ជម្រើសជាតិ​ណា​ខ្លះ​ ដែល​ធ្លាប់​ឈ្នះ​ពាន​ World Cup ?

  • 2022-12-16 10:43:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ពាន​ World Cup ឬក៏​ពាន​ FIFA World Cup ជា​ការ​ប្រកួត​បាល់​ទាត់​មួយ​ដ៏​ធំ​រយៈ​ពេល​ ៤ឆ្នាំ​ម្ដង​ ដែល​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ ១៩៣០​មក​ម្ល៉េះ​។ នៅ​ក្នុង​ការ​ប្រកួត​នេះ​មាន​ប្រទេស​​ជា​ច្រើន​ ដែល​បាន​ចូល​រួម​ តែ​មិន​សូវ​មាន​ប្រទេស​ជា​ច្រើន​ទេ​បាន​លើក​ពាន​មួយ​នេះ​ទេ ដោយ​មាន​តែ​៨ ប្រទេស​ប៉ុណ្ណោះ​ធ្លាប់​លើក​ពាន​នេះ​​។

ខាង​ក្រោម​នេះ​ជា​ក្រុម​ជម្រើស​ជាតិ​របស់​ប្រទេស​ទាំង​៨​នោះ​៖

១. ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​៖ ធ្លាប់​ឈ្នះ​​៥ដង​ នៅ​ក្នុង​ឆ្នាំ១៩៥៨​, ឆ្នាំ១៩៦២​, ឆ្នាំ១៩៧០,​ ឆ្នាំ១៩៩៤​ និង​ឆ្នាំ​២០០២​។

២. ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​​៖ ធ្លាប់​ឈ្នះ​​៤ដង​ នៅ​ក្នុង​ឆ្នាំ១៩៥៤​, ឆ្នាំ១៩៧៤​, ឆ្នាំ១៩៩០ និង​ឆ្នាំ​២០១៤។

៣. ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី​៖ ធ្លាប់​ឈ្នះ​​៤ដង​ នៅ​ក្នុង​ឆ្នាំ១៩៣៤​, ឆ្នាំ១៩៣៨, ឆ្នាំ១៩៨២ និង​ឆ្នាំ២០០៦​។

៤. ក្រុម​ជម្រើស​ជាតិ​​​អាហ្សង់ទីន​៖ ធ្លាប់​ឈ្នះ​​​២ដង​ នៅ​ក្នុង​ឆ្នាំ១៩៧៨ និង​ឆ្នាំ១៩៨៦។

៥. ក្រុម​ជម្រើស​ជាតិ​អ៊ុយរ៉ាហ្គាយ​៖ ធ្លាប់​ឈ្នះ​​២ដង​ នៅ​ក្នុង​ឆ្នាំ១៩៣០​ និង​ឆ្នាំ១៩៥០។

៦. ក្រុម​ជម្រើស​ជាតិ​បារាំង​៖ ធ្លាប់​ឈ្នះ​​២ដង​ នៅ​ក្នុង​ឆ្នាំ១៩៩៨ និង​ឆ្នាំ២០១៨។

៧. ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​៖ ធ្លាប់​ឈ្នះ​​១ដង​ នៅ​ក្នុង​ឆ្នាំ១៩៩៦។

៨. ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​​៖ ធ្លាប់​ឈ្នះ​​១ដង​ នៅ​ក្នុង​ឆ្នាំ២០១០។

សម្រាប់​ឆ្នាំ​នេះ​ ការ​ប្រកួត​ World Cup វគ្គផ្ដាច់ព្រ័ត្រនៅ​ថ្ងៃអាទិត្យ ទី១៨ ខែធ្នូ ឆ្នាំ​២០២២នេះ គឺមានគូប្រកួតរវាង ក្រុមជម្រើសជាតិអាហ្សង់ទីននឹង​ក្រុមជម្រើសជាតិបារាំង។ តើប្រិយមិត្តទាំងអស់គិតថា ក្រុមមួយណា​នឹង​លើកពាន​ World Cup ២០២២ នេះ?

ប្រភព៖ Goal អត្ថបទ៖ សេរី មង្គល

មតិយោបល់