• 2022-12-13 13:23:14
  • បាល់ទាត់

ភ្នាក់ងារ Giroud និងក្លឹប AC Milan ណាត់​ជួប​គ្នា

  • 2022-12-13 13:23:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នាក់​ងារ​ខ្សែ​ប្រយុទ្ធ Olivier Giroud និង​តំណាង​ក្លឹប AC Milan បាន​កំណត់​ពេល​ជួប​គ្នា​ដើម្បី​ពិភាក្សា​អំពី​ការ​បន្ត​កុងត្រា​របស់​កីឡាករ​បារាំង​ជាមួយ​ក្លឹប​យក្ស​អ៊ីតាលី​មួយ​នេះ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​អ្នក​សារព័ត៌មាន​ល្បី​ឈ្មោះ Fabrizio Romano។

យោង​តាម​ប្រភព​ដដែល កុង​ត្រា​ថ្មី​នឹង​ត្រូវ​បាន​ព្រមព្រៀង​ដោយ​ភាគី​ទាំង​សង​ខាង​នា​ពេល​ឆាប់​ៗ​ខាង​មុខ។ កុង​ត្រា​បច្ចុប្បន្ន​របស់​ Giroud នៅ AC Milan នឹង​បញ្ចប់​នៅ​ដាច់​រដូវកាល ២០២២/២០២៣ នេះ។ ក្លឹប​យក្ស​អ៊ីតាលី ចង់​ផ្ដល់​កុង​ត្រា​ថ្មី​ជូន​ដល់​ Giroud ដើម្បី​ឲ្យ​កីឡាករ​រូប​នេះ​បន្ត​នៅ​មួយ​រដូវ​កាល​ទៀត​ជាមួយ​ក្លឹប​រហូត​ដល់​ពាក់កណ្ដាល​ឆ្នាំ​ ២០២៤។

ខែ្ស​ប្រយុទ្ធ​វ័យ ៣៦ ឆ្នាំ​ Giroud បាន​មក​ចូល​រួម​ជាមួយ​ក្លឹប AC Milan កាល​ពី​ឆ្នាំ ២០២១។ រហូត​មក​ទល់​ពេល​នេះ​ កីឡាករ​រូប​នេះ​បាន​ស៊ុត​ចូល ១៦ គ្រាប់ ក្នុង​ការ​ប្រកួត​សរុប ៤២ ប្រកួត។

Giroud បាន​បង្ហាញ​ទម្រង់​លេង​បាន​យ៉ាង​ល្អ​ក្នុង​ព្រឹត្តិការណ៍​ World Cup នេះ។ កីឡាករ​រូប​នេះ បាន​ស៊ុត​ចូល ៤ គ្រាប់​ក្នុង​ ៤ ប្រកួត ហើយ​គ្រាប់​ទាំង​នោះ​សុទ្ធ​តែ​ជា​គ្រាប់​សំខាន់ៗ​ក្នុង​ការ​ជួយ​បារាំង​ឲ្យ​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ។

បារាំង នឹង​ត្រូវ​ប៉ះ​ម៉ារុក ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ World Cup ២០២២៕

ប្រភព៖ Twitter អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទថ្មី