/6398746b8c994_1670935620_medium.jpg)
- 2022-12-13 12:50:02
- បាល់ទាត់
ក្រោយចែកផ្លូវជាមួយអេស្ប៉ាញ គ្រូ Luis Enrique ប្រកាសអំពីអនាគតបន្ទាប់
- 2022-12-13 12:50:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយចែកផ្លូវជាមួយអេស្ប៉ាញ គ្រូ Luis Enrique ប្រកាសអំពីអនាគតបន្ទាប់
ចន្លោះមិនឃើញ
ក្រោយពីចែកផ្លូវជាមួយក្រុមជម្រើសជាតិអេស្ប៉ាញ គ្រូបង្វឹក Luis Enrique ប្រកាសពីគោលបំណងចង់ត្រលប់ទៅដឹកនាំក្រុមបាល់ទាត់កម្រិតក្លឹបវិញ។
លោក Enrique បានប្រាប់អ្នកសារព័ត៌មានថា លោកចង់ត្រលប់ទៅដឹកនាំក្លឹបវិញ ក្រោយបានទទួលបានបទពិសោធន៍ដឹកនាំក្រុមជម្រើសជាតិអេស្ប៉ាញ។
កាលពីឆ្នាំមុន មានពាក្យចចាមអារ៉ាមជាច្រើនថា ក្លឹបធំៗមួយចំនួនបានទាក់ទងមកលោក Enrique ក្នុងន័យចែចូវលោកឲ្យមកដឹកបាល់ក្លឹប តែលោកបដិសេធដោយលោកចង់ផ្ដោតអារម្មណ៍ក្នុងការដឹកក្រុមអេស្ប៉ាញក្នុង World Cup ២០២២។
អេស្ប៉ាញបានចាញ់ម៉ារុកក្នុងវគ្គ ១៦ ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ World Cup ២០២២។ ក្រោយពីទទួលលទ្ធផលបែបនេះ លោក Enrique បានលាចេញពីតំណែងជាគ្រូបង្វឹកអេស្ប៉ាញ។
មុនមកដឹកក្រុមជម្រើសជាតិអេស្ប៉ាញ ពីឆ្នាំ ២០១៨-២០១៩ និងម្ដងទៀតពីឆ្នាំ ២០១៩-២០២២ លោក Luis Enrique ធ្លាប់មានប្រវត្តិដឹកបាល់ទាត់ក្លឹបចាស់វស្សាផងដែរ។ លោកបានដឹកក្រុម Barcelona B ពីឆ្នាំ ២០០៨-២០១១ ហើយឡើងមកដឹក Roma ពីឆ្នាំ ២០១១-២០១២។ ក្រោយមកលោកមកដឹកក្លឹប Celta Vigo បានមួយឆ្នាំ មុនមកដឹកក្លឹបអ្នកមានបុណ្យ Barcelona ពីឆ្នាំ ២០១៤-២០១៧។ គឺដឹកនៅក្លឹប Barcelona នេះហើយដែលលោកបានឈ្នះពានជាច្រើនដូចជាពាន FIFA Club World Cup ពានChampions League និងពានលីគអេស្ប៉ាញជាដើម៕