• 2022-12-08 05:31:18
  • បាល់ទះ

ដំរី​សៀមរាប៖​ Slamball​ ឈ្នះ​ខាង​មាន់ជល់​កំពង់ចាម​ ២-០​ ដូច​ការ​រំពឹង​ទុក​

  • 2022-12-08 05:31:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តំណាង​ក្រុម​បាល់ទះ​ ដំរី​សៀមរាប​ ថា​ការ​យក​ឈ្នះ​លើ​ក្រុម​ម្ចស់​ផ្ទះ​ មាន់ជល់​កំពង់ចាម​ ២-០ (សិត)​ នេះ​គឺ​ដូច​ទៅ​និង​ការ​រំពឹង​ទុក​មុន​ប្រកួត​អីចឹង​ ដោយ​សារ​តែ​ក្រុម​ដៃគូ​ប្រកួត​នៅ​ស្ទើរ​ច្រើន​ចំណុច​កាល​ពី​ម្សិលមិញ​នេះ​។​

កីឡាករ​ គង់​ សុបាន​ បាន​ឲ្យ​ដឹង​ក្រោយ​បញ្ចប់​ការ​ប្រកួត​ថា​ ក្រុម​ម្ចាស់​ផ្ទះ​ មាន់ជល់​កំពង់ចាម​ គឺ​នៅ​ស្ទើរ​ច្រើន​ដូច​ជា​ ការ​ចាប់​សេវា​ ការ​ធ្វើ​រនាំង​(បាំង)​ និង​ការ​ម៉ាត់​ផ្ដាច់​ជា​ដើម។​ ហេតុ​នេះ​ហើយ​ទើប​ក្រុម​ខ្លួន​អាច​ឈ្នះ​ដាច់​ ២-០​ (សិត)​ នេះ​តែ​ម្ដង។​

កីឡាករ​កាន់​តួនាទី​ជា​អ្នក​លើក​បាល់​រូប​នេះ​បន្ថែម​ទៀត​ថា​ ក្រុម​ដែល​ខ្លួន​គិត​ថា​ជា​ឧបសគ្គ​នៅ​ប្រកួត​ក្រោយៗ​ទៀត​នោះ​គឺ​មាន​ ខាង​ព្រៃវែង​ ខាង​ភ្នំពេញ​ និង​កំពង់ស្ពឺ​ ព្រោះ​តែ​ក្រុម​មួយៗ​មាន​សុទ្ធតែ​កីឡាករ​ឆ្នើមៗ​ និង​លេង​ល្អ។​

ចំណែក​កីឡាករ​ចិត្ត​ត្រជាក់​ រស់ ហាន់វ៉ា​ ក៏​សរសើរ​ថា​កម្មវិធី​បាល់ទះ​ Slamball​ នេះ​គឺ​រៀបចំ​បាន​ល្អ​ និង​ប្លែក​ដូច​ជា​បាន​ចុះ​ទៅ​ប្រកួត​ដល់​បណ្ដា​ខេត្ត​ផ្សេងៗ​ នាំ​ឲ្យ​អ្នក​គាំទ្រ​បាន​ទស្សនា​ផ្ទាល់​ ឃើញ​កីឡាករ​ដែល​ខ្លួន​បាន​ស្រឡាញ់​គាំទ្រ​ទៀត​ផង។​ មួយ​វិញ​ទៀត​ការ​ប្រកួត​នេះ​បែប​ស្តង់ដារ​ លេង​មិន​ជាប់​ដៃ​ ដែល​ជា​គំរូ​ល្អ​មួយ​ដល់​អ្នក​ជំនាន់​ក្រោយ​ និង​ជា​ការ​លើក​ទឹកចិត្ត​ដល់​អ្នក​ចង់​ហាត់​ជា​អាជីព​ ក្រៅ​ពី​នេះ​ក៏​ជា​ការ​កម្សាន្ត​មួយ​ដល់​ប្រជាជន​តាម​ខេត្ត​បាន​ទស្សនា។​

ការ​ប្រកួត​បាល់ទះ​ Slamball ​សប្ដាហ៍​ទី៦​ នៅ​ខេត្ត​កំពង់ចាម​ ម្សិលមិញ​នេះ​គឺ​ក្រុម​ភ្ញៀវ​ ដំរីសៀមរាប​ យក​ឈ្នះ​លើ​ក្រុម​មាន់ជល់កំពង់ចាម​ ដោយ​លទ្ធផល​ ២-០(សិត)។​ ការ​ប្រកួត​នេះ​គឺ​ដំណើរ​ឆ្ពោះ​ទៅ​ដណ្ដើម​ពាន​រង្វាន់​ Slamball ​ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន​ Sabay ​និង​ ក្រុមហ៊ុន​ Anchor៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់