/6391459831951_1670464920_medium.jpg)
- 2022-12-08 02:05:33
- បាល់ទាត់
ទាយគ្រាប់ត្រូវម្ដង ពេលនេះប្រធានាធិបតីបារាំង ទាយថាបារាំងឈ្នះអង់គ្លេសទៀត
- 2022-12-08 02:05:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទាយគ្រាប់ត្រូវម្ដង ពេលនេះប្រធានាធិបតីបារាំង ទាយថាបារាំងឈ្នះអង់គ្លេសទៀត
ចន្លោះមិនឃើញ
លោក Emmanuel Macron ប្រធានាធិបតីបារាំង ជឿជាក់ថាក្រុមជម្រើសជាតិរបស់ខ្លួននឹងយកឈ្នះលើក្រុមអង់គ្លេសបានក្នុងការប្រកួត World Cup 2022 វគ្គ៨ក្រុមចុងក្រោយចុងសប្ដាហ៍នេះ។
បារាំងជាក្រុមការពារតំណែងជើងឯក World Cup ហើយពួកគេក៏ធ្វើបានល្អផងដែរក្នុងការប្រកួតនៅឆ្នាំ២០២២នេះ។ ជាក់ស្ដែងឡើងផុតពីក្នុងពូល ហើយនៅវគ្គ១៦ក្រុមចុងក្រោយយកឈ្នះលើក្រុមប៉ូឡូញយ៉ាងស្រួលថែមទៀតក្នុងលទ្ធផល ៣-១។ ដោយក្នុងវគ្គ១៦ក្រុមនេះហើយ លោក Macron ទាយត្រូវគ្រាប់បាល់តែម្ដង។ ដោយមុនការប្រកួត លោកថាបារាំងឈ្នះ ប៉ូឡូញ ៣-១ ហើយចប់ការប្រកួតជាក់ស្ដែង ឈ្នះក្នុងលទ្ធផល ៣-១ មែន។
ក្រោយពីទាយគ្រាប់បាល់ត្រូវ១ប្រកួតមុននេះមក ទើបបានជាប្រកួតទល់អង់គ្លេសនៅវគ្គ៨ក្រុមចុងក្រោយនេះ លោក Macron ក៏បានចេញមុខមកនិយាយទៀត។ ក្នុងនោះ លោកបាននិយាយថា៖ “ខ្ញុំមិនមានការសង្ស័យអ្វីទេ យើងនឹងឈ្នះការប្រកួតនេះ។ ខ្ញុំមិនទាន់អាចទាយគ្រាប់បាល់បានទេ ប៉ុន្តែខ្ញុំគិតថាយើងនឹងឈ្នះ”៕