- 2022-12-07 04:31:26
- បាល់ទាត់
អនាគត? Enrique ថាកំពុងទន្ទឹងចាំឱ្យដល់ផ្ទះ បាននៅជាមួយគ្រួសារនិងឆ្កែរបស់ខ្លួន
- 2022-12-07 04:31:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អនាគត? Enrique ថាកំពុងទន្ទឹងចាំឱ្យដល់ផ្ទះ បាននៅជាមួយគ្រួសារនិងឆ្កែរបស់ខ្លួន
ចន្លោះមិនឃើញ
បន្ទាប់ពីបរាជ័យក្រោមថ្វីជើងម៉ារុកនៅវគ្គប៉េណាល់ទី លោក Luis Enrique បានអះអាងថាខ្លួនជាអ្នកទទួលខុសត្រូវលើលទ្ធផលបរាជ័យនេះ ហើយនៅពេលឆាប់ៗនេះនឹងមានដំណឹងពីលោកនៅជម្រើសជាតិអេស្ប៉ាញហើយ។
ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញបានធ្លាក់ចេញពីពានរង្វាន់ FIFA World Cup 2022 ទៅហើយ ក្រោយពីលេងចាញ់ក្រុមម៉ារុកនៅវគ្គប៉េណាល់ទីក្នុងលទ្ធផល ៣-០ ក្រោយពីស្មើគ្នា១២០នាទី ០-០។នេះជាការធ្លាក់នៅត្រឹមវគ្គ១៦ក្រុមដដែលទៀតហើយសម្រាប់អេស្ប៉ាញ ហើយក្រុមនេះទៀតសោតតាំងពីឈ្នះ World Cup 2010 មក ពួកគេមិនដែលឆ្លងដល់វគ្គ៨ក្រុមចុងក្រោយម្ដងណានោះទេ។ ខណៈដែលភាគច្រើន ក្រុមមួយនេះតែងតែធ្វើមិនបានល្អឡើយនៅវគ្គទាត់ប៉េណាល់ទីកាត់សេចក្ដី។
ក្រោយពីចប់ការប្រកួត អតីតគ្រូបង្វឹករបស់ក្រុម Barcelona បាននិយាយថា៖ “ខ្ញុំជាអ្នកទទួលខុសត្រូវលើលទ្ធផលនេះ ខ្ញុំជាអ្នករើសកីឡាករ។ យើងក៏អបអរដល់ក្រុមឈ្នះផងដែរ ពួកគេលេងបានល្អ ពួកគេធ្វើបានល្អជាងយើងនៅវគ្គប៉េណាល់ទី។ ខ្ញុំគិតថាក្មេងៗត្រូវតែរៀនពីការចាញ់នេះ បើទោះជាអ្នកសមនឹងទទួលឬអត់ក៏ដោយ។ ពេលនេះ ខ្ញុំកំពុងរង់ចាំឱ្យទៅដល់ផ្ទះដើម្បីឃើញគ្រួសាររបស់ខ្ញុំ ឆ្កែរបស់ខ្ញុំនិងនៅជាមួយពួកគេ។ ខ្ញុំគិតថាចាប់ពីសប្ដាហ៍ក្រោយទៅ នៅពេលប្រធានសហព័ន្ធពិចារណាហើយ យើងនឹងអាចនិយាយពីអនាគតបានហើយ”៕