• 2022-12-07 02:18:05
  • បាល់ទាត់

គ្រូ​បង្វឹក​ព័រទុយហ្គាល់ ​ប្រាប់​ហេតុផល​ពិត​ប្រាកដ​មិន​ដាក់ Ronaldo ​លេង​ជម្រើស​ដំបូង​

  • 2022-12-07 02:18:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​បាន​យក​ឈ្នះ​លើ​ក្រុម​ស្វីស​ក្នុង​លទ្ធផល ៦-១ ​ឯ​ណោះ​ក្នុង​ជំនួប​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ពាន​រង្វាន់ FIFA World Cup 2022 ​នៅ​យប់មិញ​នេះ​។

​ក្នុង​ការ​ប្រកួត​នេះ​ដែរ ​ក្រុម​ព័រទុយហ្គាល់​មិន​បាន​ដាក់ Ronaldo ​ឱ្យ​ចូល​លេង​ជម្រើស​១១​នាក់​ដំបូង​នោះ​ទេ ​ដោយ​ជំនួស​វិញ​កីឡាករ​វ័យ​២១​ឆ្នាំ Goncalo Ramos ​ដែល​រក​បាន​ដល់​ទៅ​៣​គ្រាប់​ម្នាក់​ឯង។ ​ការ​មិន​ដាក់​ Legend ​ឱ្យ​ចូល​លេង​នេះ​ហើយ ធ្វើ​ឱ្យ​មាន​មតិ​រិះគន់​ច្រើន​មែនទែន ​តែ​ក៏​មាន​អ្នក​គាំទ្រ​ខ្លះ​យល់​ស្រប​ជាមួយ​ការ​សម្រេច​ចិត្ត​នេះ​ដែរ ព្រោះ​នៅ​ពេល​អត់​មាន Ronaldo ​ក្រុម​ព័រទុយហ្គាល់​លេង​បាន​ល្អ ​និង​បង្កើត​ឱកាស​រក​គ្រាប់​បាល់​បាន​ច្រើន​មែនទែន។

​ការ​មិន​ដាក់​កីឡាករ​វ័យ​៣៧​ឆ្នាំ​នេះ ​លោក Santos ​បាន​ពន្យល់​ថា គឺ​គ្រាន់​តែ​ជា​បច្ចេកក្រុម​ដើម្បី​គ្រប់គ្រង​ការ​ប្រកួត​ទាំង​មូល​ប៉ុណ្ណោះ ​មិន​មែន​មាន​បញ្ហា​អ្វី​ឡើយ។ “ខ្ញុំ​ស្និទស្នាល​ជាមួយ​គាត់​ណាស់ ​ខ្ញុំ​ស្គាល់​គាត់​តាំង​ពី​គាត់​អាយុ​១៩​ឆ្នាំ​នៅ Sporting ​ម្ល៉េះ ​បន្ទាប់​មក​គាត់​ក៏​អភិវឌ្ឍ​សមត្ថភាព​ខ្លួន​រហូត​ក្លាយ​ជា​កីឡាករ​កំពូល​និង​លេង​នៅ​ជម្រើស​ជាតិ​ឆ្នាំ​២០១៤។ Ronaldo ​និង​ខ្ញុំ​មិន​ដែល​មាន​បញ្ហា​នោះ​ទេ។ ខ្ញុំ​តែងតែ​ចាត់​ទុក​គាត់​ជា​កីឡាករ​សំខាន់​ក្នុង​ក្រុម”។ ​បុរស​វ័យ​៦៨​ឆ្នាំ​អះអាង​បែប​នេះ៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់