• 2022-12-07 01:36:58
  • បាល់ទាត់

សុទ្ធ​តែ​ត្រៀម​១០០០​ដង ​ចុង​ក្រោយ​ធ្លាក់​បាត់ ​អេស្ប៉ាញ​ប៉េណាល់ទី​៣​គ្រាប់ អត់​ចូល​ទាំង​៣

  • 2022-12-07 01:36:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អេស្ប៉ាញ​បាន​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ FIFA World Cup 2022 ​ទៅ​ហើយ ក្រោយ​ពី​លេង​ចាញ់​ក្រុម​ម៉ារុក​នៅ​វគ្គ​ប៉េណាល់ទី​ក្នុង​លទ្ធផល ៣-០ ​ក្រោយ​ពី​ស្មើ​គ្នា​១២០​នាទី ០-០។

​អេស្ប៉ាញ ​ជា​ក្រុម​ខ្លាំង​មួយ​នៅ​អឺរ៉ុប​ដែរ ​ហើយ​មុន​ការ​ប្រកួត​ទល់​ក្រុម​ម៉ារុក​នេះ ​លោក Luis Enrique ​ថែម​ទាំង​អះអាង​ទៀត​ថា​លោក​បាន​ប្រាប់​ឱ្យ​កីឡាករ​រៀន​ទាត់​ប៉េណាល់ទី​តាំង​ពី​១​ឆ្នាំ​មុន ​និង​ព្យាយាម​ហាត់​ឱ្យ​បាន​១​ពាន់​ដង​ថែម​ទៀត ដើម្បី​កុំ​ឱ្យ​មាន​កំហុស។ តែ​ជាក់​ស្ដែង ​ការ​ប្រកួត​ឈាន​ចូល​មក​ដល់​នៅ​វគ្គ​ប៉េណាល់ទី​នេះ ​ក្រុម​អេស្ប៉ាញ​បែរ​ជា​មិន​អាច​សម្រេច​ទី​បាន​នោះ​ទេ ពោល​គឺ​៣​គ្រាប់​ទាត់​មិន​ចូល​ទាំង​៣​គ្រាប់​ទៅ​វិញ។ ​កត្ដា​នេះ​ធ្វើ​ឱ្យ​អេស្ប៉ាញ​ធ្លាក់​ពី​ការ​ប្រកួត​ត្រឹម​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នេះ​ហើយ។

​ដោយ​ឡែក​១​គូ​ទៀត​នោះ​គឺ​ព័រទុយហ្គាល់​ឯ​ណោះ​បាន​លត់​ក្រុម​ស្វីស​ដល់​ទៅ ៦-១ ​ឯ​ណោះ។ ​ពួកគេ​នឹង​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ប៉ះ​ជាមួយ​ក្រុម​ម៉ារុក​ដែល​ទម្លាក់​អេស្ប៉ាញ​នេះ​ឯង៕

អត្ថបទ៖ ប្រុស យុទ្ធ​

មតិយោបល់