• 2022-12-07 01:00:00
  • បាល់ទះ

អ្នក​កំពង់ចាម​ចង់​ទស្សនា​ Slamball​ កុំ​ភ្លេច​ល្ងាច​ម៉ោង​៤​ នៅ​តារាង​ លាភ​ហេងហេង​

  • 2022-12-07 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាន​រង្វាន់​ដ៏​កក្រើក​ Slamball​ សប្ដាហ៍​ទី៦​ នេះ​បាន​ធ្វើ​ដំណើរ​ដល់​ខេត្ត​កំពង់ចាម​ហើយ​ល្ងាច​ម៉ោង​៤​ នៅ​តារាង​បាល់ទះ​ លាភហេងហេង​ ខណៈ​ក្រុម​មាន់ជល់​កំពង់ចាម​ បើកទ្វារ​ស្វាគមន៍​ក្រុម​ដំរីសៀមរាប។​

កម្មវិធីប្រកួត​ល្ងាច​នេះ

សប្ដាហ៍​ទី៦​ នេះ​ការ​ប្រកួត​ក៏​មិន​ធម្មតា​ដែរ​អ្នក​តាមដាន​បាល់ទះ​ច្បាស់​ជា​ស្គាល់​ហើយ​កីឡាករ​កំពុង​ឡើង​កូដ​ អ៊ី​ សំអឿត​ ឬ​បន្ទាយឈើ​ រូប​គេ​នឹង​ដឹកនាំ​ក្រុម​ដំរីសៀមរាប​មក​ប៉ះ​អ្នក​ម្ចាស់​ខេត្ត​កំពង់ចាម​តែ​ម្ដង។​ ក្រុម​ទាំង​ពីរ​នេះ​គឺ​សុទ្ធតែ​អ្នក​ឈ្នះ​នៅ​ជុំ​ទី១​ ដូច​គ្នា​ ហេតុ​នេះ​ប្រកួត​ទី២​នេះ​ច្បាស់​ជា​កក្រើក​ និង​ស្វិតស្វាញ​ហើយ។​

សម្រាប់​អ្នក​ចង់​ទៅ​ទស្សនា​ផ្ទាល់​អញ្ចើញ​ទៅ​បាន​នៅ​តារាង​បាល់ទះ​ លាភហេងហេង​ វេលា​ម៉ោង​៤ល្ងាច​តទៅ។​ ប្រសិន​បើ​ចង់​ទស្សនា​តាម​ការ​ឡាយ​ (Live) ​កុំ​ភ្លេច​ចូល​ទៅ​កាន់​ហ្វេសបុក​ផេក​ Sabay News Sport និង​ Anchor Beer (Cambodia)។​ ពាន​រង្វាន់​ Slamball​ នេះ​គឺ​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​ Sabay ​និង​ក្រុមហ៊ុន​ Anchor៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់