• 2022-12-06 01:36:03
  • បាល់ទាត់

កង្វះ​បទ​ពិសោធ ធ្វើ​ឱ្យ​ជប៉ុន ​ប៉េណាល់ទី​ចាញ់​ក្រូអាត​នៅ​វគ្គ​១៦​ក្រុម​

  • 2022-12-06 01:36:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​ជម្រើស​ជាតិ​ជប៉ុន ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​ក្រូអាត​នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ហើយ ​បន្ទាប់​ពី​លេង​១២០​នាទី​ស្មើ​គ្នា ១-១ ​ហើយ​ដល់​វគ្គ​ប៉េណាល់ទី​ចាញ់ ៣-១ ​ទៀត។

​ជប៉ុន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​សប្បាយ​ចិត្ត​ណាស់​ក្នុង​ការ​ប្រកួត​ក្នុង​ពូល ​ក្រោយ​ពី​យក​ឈ្នះ​លើ​ក្រុម​អាល្លឺម៉ង់ ​និង​អេស្ប៉ាញ​បាន ឈរ​នៅ​លេខ​១​ក្នុង​ពូល។ តែ​ឈាន​ដល់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ​ប៉ះ​ជាមួយ​ក្រុម​ក្រូអាត ​ពួកគេ​ហាក់​ដូចជា​ស្ទើរ​បទ​ពិសោធ​បន្ដិច​ហើយ​ក្នុង​ការ​ទាត់​ប៉េណាល់ទី​កាត់​សេចក្ដី។ ​កីឡាករ​ជប៉ុន​រហូត​ដល់​ទៅ​៣​នាក់​ឯ​ណោះ​ដែល​ទាត់​ប៉េណាល់ទី​មិន​ចូល ​ខណៈ​ដែល​នេះ​បាន​ធ្វើ​ឱ្យ​ក្រូអាត​មាន​ប្រៀប ​និង​អាច​យក​ឈ្នះ​បាន​ផង​ដែរ​ក្នុង​លទ្ធផល ៣-១ ​នៅ​វគ្គ​ទាត់​១១​ម៉ែត្រ​នេះ។

​ស្រប​ពេល​ខាង​ក្រុម​ក្រូអាត​វិញ ​ការ​ទាត់​ប៉េណាល់ទី​នៅ​វគ្គ​សំខាន់​ៗ​បែប​នេះ​គឺ​ជា​រឿង​សាមញ្ញ​សម្រាប់​ពួកគេ​ហើយ។ មួយ​វិញ​ទៀត ​ក្រូអាត​ឱ្យ​តែ​ឈាន​ដល់​វគ្គ​១១​ម៉ែត្រ​គឺ​ពួកគេ​មិន​ដែល​បរាជ័យ​នោះ​ទេ ​ជាក់​ស្ដែង​នៅ World Cup 2018 ​ជា​ដើម។ ​នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ ​ក្រូអាត ​នឹង​បន្ដ​ទៅ​ប៉ះ​ជាមួយ​ប្រេស៊ីល​ទៀត ដែល​យក​ឈ្នះ​លើ​ក្រុម​កូរ៉េ​ខាង​ត្បូង ៤-១ ៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់